Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖ ធ្វើកសិកម្មតែមួយមុខ មិនអាចធ្វើឲ្យប្រទេសក្លាយ ទៅជាប្រទេសអ្នកមាន បាននោះទេ

Views: 3

ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ ធ្វើកសិកម្មតែមួយមុខ មិនអាចធ្វើឲ្យប្រទេស ក្លាយទៅជាប្រទេសអ្នកមាន បាននោះទេ។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបន្តសំណេះសំណាល ជាមួយកម្មករ និយោជិត សរុបចំនួន ១៩.០០០ នាក់ទៀត នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះ រោងចក្រ កាត់ដេរចំនួន ១៣ និងក្រៅពីកាត់ដេរចំនួន ៦៨ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ហេតុអី្វបានជារាជរដ្ឋាភិបាល ចង់បានម្ល៉េះ ទៅលើការទាក់ទាញវិនិ យោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។

សម្តេចតេជោ បានបញ្ជាក់ថាៈ ធ្វើកសិកម្មតែមួយមុខ មិនអាចក្លាយទៅជាប្រទេស អ្នកមានបានទេ។ ទ្រឹស្ដី ប៉ុល ពត គឺមានស្រូវ គឺមានអ្វីៗទាំងអស់ ចុងក្រោយ ១ហិកតា ៣តោន ១ហិកតា ៩ តោន តែប្រជាជនបែរជាអត់បាយ ។

សម្តេចតេជោ បានបន្តថាៈ យើងត្រូវខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្តទៀត ដើម្បីជំរុញវិនិយោគ ទៅតាមបណ្តាខេត្ត៕/V/R

Post navigation