Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងមេដឹកនាំគណបក្សប្រឆាំងម្នាក់ យល់ព្រម ជាមួយឈ្មោះ កុសល ឲ្យធ្វើឃាតសម្តេច

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយឲ្យដឹងថាៈ នៅមានរឿងមួយ ដែលមេដឹកនាំ គណបក្សប្រឆាំងម្នាក់ យល់ព្រមជាមួយឈ្មោះ កុសល ឲ្យធ្វើឃាតសម្តេច ដែលសម្តេច ទុកទូទាត់បញ្ជី នៅពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១ ខែមិថុនានេះថាៈ “ដើម្បីប្រដៅពួកល្ងង់ នៅក្រៅស្រុក ដែលអះអាងថា មានមនុស្ស នៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះគឺ ហ៊ុន សែន តែម្តង ដែលតែងតែផ្តល់ព័ត៌មាន ឲ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។ អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល មែនទេ? អស់លោក និងលោកស្រី មានអំនួត ខ្លាំងណាស់ ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្ម អត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ “ខ្ញុំយកព័ត៌មានពីអស់លោក បានព័ត៌មានពិត តាមរយៈមនុស្សរបស់ខ្ញុំ នៅជាមួយអស់លោក ដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាង គេផង។ ចំណែកអស់លោក យកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេក បានខ្ញុំប្រាប់ពីការពិត នៃការចារកម្មឥត ស្រមោល មួយនេះ ដើម្បីឆ្លាតបន្តិច”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថាៈ “នៅមានរឿងមួយដែលមេដឹកនាំម្នាក់ យល់ព្រមជាមួយ កុសលឲ្យធ្វើឃាត ហ៊ុន សែន ដែលខ្ញុំទុកទូទាត់បញ្ជីនៅពេល ក្រោយ។ សូមស្តាប់សម្លេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ”៕  V / N

https://www.rasmeinews.com/wp-content/uploads/2023/06/230324_0434_CY1-online-audio-converter.com-1.mp3

Post navigation