Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទម្លាយ សារសំឡេង «ឆាំ ឆានី» ក្នុងបំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា” ខ្ញុំចង់ឱ្យបងប្អូនបានស្តាប់នូវការណែនាំ
របស់​ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកលើខ្ញុំនិងគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត។ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស”។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពី
ប្រទេសមុននេះបន្តិច។ផ្តាំទៅឆានីថាសម្តេចសខេងជាឧបនាយករដ្ឋមន្ត្រី។លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ឯការទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿង
របស់គ.ជ.ប។បើពួកអស់លោកល្ងង់និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ?៕
សូមជូនសំឡេងរបស់ ឆាំ ឆានី

https://www.rasmeinews.com/wp-content/uploads/2023/05/audioclip-1685464944000-366899-mc-online-audio-converter.com_.mp3

Post navigation