Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖គេមិនអាចយកបញ្ហាការជួញដូរមនុស្សឬបញ្ហាការរៀបការប្តីទៅរស់នៅតៃវ៉ាន់មកបង្ខំឲ្យកម្ពុជាអនុវត្តន៍នូវនយោបាយចិនពីរបានទេ

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះបានគូសបញ្ជាក់ជាថ្មីថា​គេមិនអាចយកបញ្ហាការជួញដូរមនុស្សឬបញ្ហាការរៀបការប្តីទៅរស់នៅតៃវ៉ាន់មកបង្ខំឲ្យកម្ពុជាអនុវត្តន៍នូវនយោបាយចិនពីរបានទេ កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូតតែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុង«វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»ក្រោមប្រធានបទ“សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្ត អំពើជួញដូរមនុស្ស”នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ។ សម្តេចតេជោបានរំលឹកថាក្នុងអំឡុងឆ្នាំ ២០០៦-២០០៧ មានអ្នកធ្វើសំណើជូនសម្តេចសុំបើកស្ថានតំណាងបេសកកម្មតៃវ៉ាន់ ប្រចាំកម្ពុជាដើម្បីដោះស្រាយនិងធានាភាពស្របច្បាប់របស់ស្ត្រីខ្មែរប្រមាណជា ៥ ពាន់នាក់ដែលរៀបការទៅរស់នៅតៃវ៉ាន់ ។ ប៉ុន្តែសំណើនៅពេលនោះត្រូវបានសម្តេចបញ្ជាឲ្យអ្នក ដែលរៀបចំឯកសារយកទៅដុតបំផ្លាញចោលព្រោះជាសំណើមានចរិតបំផ្លាញនូវគោលនយោបាយចិនតែមួយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មានពេលមួយខ្ញុំព្រះករុណាខ្ញុំ នៅចាំនៅប្រមាណជាឆ្នាំ២០០៦ ឬ២០០៧ គឺពេលនោះមានសំណើដើម្បីសុំឲ្យ ខ្ញុំព្រះករុណាខ្ញុំបើកនូវ ស្ថានបេសកកម្មរបស់តៃវ៉ាន់ ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយស្ត្រីប្រមាណជា៥ពាន់នាក់ ដែលត្រូវរៀបការទៅតៃវ៉ាន់ អ្នកដែលបានយកឯកសារដើម្បីស្នើឲ្យខ្ញុំខ្ញុំប្រាប់ឲ្យយកឯក សារទៅដុតចោលមិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្តីឬដោយបង្ខំក្តី យកមកបង្ខំឲ្យកម្ពុជាអនុវត្តន៍នូវនយោបាយចិនពីរបានទេ កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូតតែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ »។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖«អ្នកកុំយកបញ្ហារឿងស្ត្រីប៉ុន្មានពាន់នាក់យកមកបង្ខំឲ្យខ្ញុំទទួលដាក់ស្ថានបេសកកម្មដើម្បីថាមកបញ្ជាក់ចេញពីការិយាល័យរបស់គេនៅទី ក្រុងភ្នំពេញដើម្បីបង្កើតភាពស្របច្បាប់រស់នៅឯតៃវ៉ាន់ ។ តើជាចេតនារបស់គេដើម្បីធ្វើរឿងនេះម្ខាងការជួញដូរមនុស្សតែម្យ៉ាងទៀតយកការជួញដូរមនុស្សមកសង្កត់ឲ្យយើង នូវនយោបាយដែលផ្ទុយទៅនឹងគោលការណ៍អធិបតេយ្យជាតិ ដែលយើងមិនឲ្យមានតំណាងតៃវ៉ាន់ណាមួយនៅកម្ពុជាទេ យើងទទួលត្រឹមតែអ្នកវិនិយោគតៃវ៉ាន់តែប៉ុណ្ណោះតែ យើងមិនទទួលដាក់នូវស្ថានតំណាងតៃវ៉ាន់ណាមួយនៅកម្ពុជាទេ» ៕

Post navigation