Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថាប្រាក់ខែគោលរបស់កម្មករនៅកម្ពុជាគឺច្រើនជាងប្រាក់ខែកម្មករនៅប្រទេសមួយចំនួន

Views: 15

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រៀបធៀបប្រាក់បៀវត្សជាមួយនឹងប្រទេសនានាកម្ពុជាបច្ចុប្បន្ននេះគឺប្រាក់បៀវត្សអប្បបរមានៃកម្ម ករគឺមានការគឺ ២០០ ដុល្លារ។ក៏ប៉ុន្តែរោងចក្រខ្លះអាចខ្ពស់ជាងជាមួយនឹងអត្ថប្រយោជន៍ដទៃទៀតប៉ុន្តែទូទាំងប្រទេសប្រាក់បៀវត្សមិនឲ្យតិចជាង ២០០ ដុល្លារនោះទេ។ ខណៈដែលប្រាក់ កម្មករ និយោជិត នៅប្រទេសវៀតណាមបានបែងចែកជាពីរតំបន់តំបន់មួយមាន ១៣៨ ដុល្លារក្នុង១ខែ និង តំបន់មួយទៀត ១៩៨ ដុល្លារក្នុង១ខែ ។ប៉ុន្តែសម្តេចសង្ស័យ ថាកម្មករវៀតណាមអាចមានប្រាក់បៀវត្សន៍លើសពីនេះ ប៉ុន្តែអ្វីនៃការខុសគ្នាគឺនៅត្រង់បញ្ហាអត្រានៃការប្ដូរប្រាក់មិននឹងន ។

សម្តេចបន្តថាកម្ពុជាផ្ដល់ការអនុញ្ញាតឱ្យម្ចាស់រោងចក្រ,ដើម្បីធានានៅផលប្រយោជន៍របស់ពួកគេ,ចៀសវាងទៅលើការគិតអំពីអធិបតេយ្យភាពនៃប្រាក់ រៀល ,ក៏ប៉ុន្តែបើ បញ្ចូលទៅក្នុងធនាគារហើយបញ្ចេញសាច់ប្រាក់រៀលត្រឡប់មកវិញធ្វើឲ្យវាខាត ។ អញ្ចឹងបានជាយើងផ្ដល់ឱកាសកន្លែងខ្លះទទួលបៀវត្សជាប្រាក់រៀលទៅកន្លែងខ្លះទទួល ជាប្រាក់ដុល្លារហើយភាគច្រើនគឺបើកផ្តល់ជាដុល្លារ ។

សម្តេចបន្តថាប្រទេសស្រ្តីលង្កាប្រាក់បៀវត្សកម្មករត្រឹមតែ ៣៦ ដុល្លារទេ ។ ប្រទេសបង់ក្លាដេសចំនួន ៧៦ ដុល្លារ ។ ប្រទេសឡាវមាន ៧១ ដុល្លារប៉ុន្តែឡាវ ប្រ ហែលជាមាន បញ្ហាប្ដូរប្រាក់ព្រោះគោលនយោបាយបៀវត្សរបស់ឡាវអាចខ្ពស់ជាងនេះ ក៏ប៉ុន្តែដោយសារតែអតិផរណាបាត់បង់តម្លៃប្រាក់គីប ធ្វើឲ្យកម្មករទទួលបានប្រាក់តិចជាង ។ នៅប្រទេសមីយ៉ាន់ម៉ាប្រាក់ខែគោលកម្មករមានចំនួន ៦៩ ដុល្លារ ។ ក្នុងពេលដែលយើងនៅទីនេះ(តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ា ល់គ្រូបភ្នំពេញ)មានរហូតដល់ជាង ៤០០ ដុល្លារបូកជាមួយប្រាក់អត្ថប្រយោជន៍ជ្សេងៗទៀត ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាក្នុងពេលដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអត់បានឡើងប្រាក់ខែនៅឆ្នាំ២០២១និងឆ្នាំ២០២២។ប៉ុន្តែកម្មករនិយោជិតបាន ឡើងទោះបីឡើងបានតិចប្រសើរជាងមិនបានឡើងដែលយើងបានដោះស្រាយបញ្ហានេះហើយសង្ឃឹមថាយើងមិននឹងបន្តដំណើររបស់យើងឱ្យមានការជឿនលឿនថែម ទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងរំលឹកអំពីវឌ្ឍនៈភាពនៃប្រទេសកម្ពុជាជាមួយនឹងអ្វីដែលវាបានកើតនៅក្នុងប្រទេស។ សម្តេចតេជោបន្តថាពិត មែនតែអតីតកាល យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេប៉ុន្តែការរំលឹកដល់អតីតកាលមានផលប្រយោជន៍ដើម្បីយើងធ្វើការប្រៀបធៀបជាមួយបច្ចុប្បន្នភាពដើម្បីយើងរៀបចំខ្លួនតម្រ ង់ទៅអនាគតកាល ។

សម្តេចបន្តថាយើងពិនិត្យត្រឹមតែឆ្នាំ ១៩៩៧ ពេលនោះទូទាំងប្រទេសកម្ពុជាមានរោងចក្រត្រឹមតែ ៦៤ រោងចក្រប៉ុណ្ណោះ និងមានកម្មករមានត្រឹមតែ ៨ម៉ឺននាក់ប៉ុណ្ណោះ ។ទំហំនៃការនាំចេញពេលនោះមានត្រឹម ២៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយប្រាក់ខែត្រឹមតែ ៤០ ដុល្លារអាមេរិកទេពេលនោះ ។ ថ្ងៃនេះសរុបទូទាំងប្រទេសផ្នែកកាត់ ដេរយើងមានរោងចក្រកើនដល់១៣២៦ រោងចក្រ,ជាមួយនឹងកម្មករកម្មការិនីចំនួន ៨៤ ម៉ឺននាក់។ប៉ុន្តែសរុបនៅក្នុងឆ្នាំ២០២៣ នេះរោងចក្រសហគ្រាសទាំងអស់មាន ចំនួន ១៧,០០០ និងកម្លាំងពលកម្មសរុប១,៥ លាននាក់ វាជាចំនួនសម្រាប់ការកើនឡើងនៃប្រទេសរបស់យើង។

សម្តេចតេជោបន្តថាដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយដែលផ្ដល់ឱកាសឲ្យយើងទាក់ទាញវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេសមកផលិតនៅទីនេះហើយ បម្រើឲ្យការនាំចេញ ។ ឯការនាំចេញរបស់យើងពីមុននេះមានទំហំតូចតាស់ណាស់ប៉ុន្តែឥឡូវនេះទំហំនៃការនាំចេញរបស់យើងមានកាន់តែច្រើនហើយការនាំចេញរបស់ យើងកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះបញ្ហារបស់យើងមិនមែនពឹងពាក់លើផ្សារមួយ ឬពីរនោះទេយើងពឹងពាក់លើផ្សារច្រើន អញ្ចឹងបានជាបញ្ជាក់ថាទោះបីជាកន្លែង ខ្លះមានហានិភ័យទាក់ទិនជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសគេ តែការនាំចេញពីប្រទេសយើងចំពោះប្រទេសនោះមានការថយប៉ុន្តែវាបែរជាកើននៅកន្លែង ផ្សេង ។ អញ្ចឹងបានជាអត្រានៃការនាំចេញរបស់ប្រទេសយើងក៏វាមិនថមថយទេ។ ស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនេះវាមានប្រទេសនេះឡើងប្រទេសនេះចុះ ៕

Post navigation