Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ៖ជម្លោះឬសង្គ្រាមសាសនាពុំធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជានោះទេ

Views: 4

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ថ្លែងនៅក្នុងពិធីក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាលើកទី ៧ ក្នុងខែរ៉ាម៉ាដននាល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាជម្លោះឬសង្គ្រាមសាសនាពុំធ្លាប់កើតមាននៅក្នុងប្រវត្តិ សាស្ត្រទំនើបរបស់កម្ពុជានោះទេ ។ សម្តេចបានបន្តថាកម្ពុជាត្រូវបានទទួលស្គាល់និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិចំពោះសុខដុមភាពជំនឿសាសនាដែលកម្ពុជាសម្រេចបានជាមួយនឹងការថែរក្សាចីរភាព សុខដុមភាពដ៏ប្រពៃនេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងាថា៖«នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតនិងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ជំនឿសាសនាពិសេសសាសនាអ៊ិស្លាមគឺត្រូវបានលុបបំបាត់ទាំងស្រុង នេះគឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុងការហែកហួរគ្នាហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាចនិងការព្យាយាម ផ្លាស់ប្ដូររដ្ឋាភិបាលដោយប្រើប្រាស់កម្លាំង ការខ្វះសាមគ្គីភាពផ្ទៃក្នុង និង ឯកភាពជាតិ »។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីភាពជាតិនិងឯកភាពជាតិក្នុង គោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូលក្រោមបាវចនា ជាតិសាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរ ឈាមជាតិសាសន៍ឯងសំដៅស្ដារឡើងវិញ និងរក្សាបាននូវសន្តិសុខ និងសុខសន្តិភាពជូនប្រជាជន ដែរកាលនេះគឺជាបុរេលក្ខខណ្ឌសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ សុខសន្តិភាពដែលយើងខិតខំរកបានយ៉ាងលំបាកកំពុងត្រូវបានខិតខំថែរក្សាការពារទោះក្នុងតម្លៃណាក៏ដោយ សុខសន្តិភាពនេះកំពុ ងផ្តល់ផ្លែផ្កាជាច្រើនដល់ប្រជាជនកម្ពុជាគ្រប់រូបរួមទាំងបងប្អូនសាសនិកអ៊ិស្លាមផងដែរ។

សម្តេចបន្តថាជាក់ស្ដែងកាលពីមុនដែលគេល្បីថាកម្ពុជាជាវាលពិឃាដ ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នាឥឡូវនេះបានក្លាយទៅជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ។ កម្ពុជាពីមុនជាប្រទេសអន់ថយខាងសេដ្ឋកិច្ចគ្របដណ្ដប់ទៅដោយភាពក្រីក្រនិងមានអសន្តិសុខស្បៀងឥឡូវបានក្លាយ ទៅជាប្រទេសនាំចេញស្បៀងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ។ កម្ពុជាពីមុនដែលជាប្រទេសរងការហ៊ុមព័ទ្ធ និង ឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ចឥឡូវបានក្លាយ ទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធ និង និមាបណកម្មតំបន់ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិស្មើភាពក្នុង គ្រប់កិច្ចការតំបន់ និង នៅលើឆាកអន្តរជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ហើយសេរីភាពសាសនាត្រូវបានស្ដារឡើងវិញទាំងស្រុងរាជរដ្ឋាភិបាលតែងតែលើកកម្ពស់ សេរីភាពជំនឿ និងសុខដុមបនីយកម្មសាសនា នៅក្នុងប្រទេសកម្ពុជាតាមរយៈការផ្ដល់លក្ខណៈងាយស្រួលដល់សាសនិកសាសនាគ្រប់រូបក្នុងការប្រតិបត្តិជំនឿសាសនានិងការ ប្រឆាំងដាច់ ខាតចំពោះការរើសអើងពូជសាសន៍និងសាសនាជាលទ្ធផលជម្លោះ ឬ សង្គ្រាមសាសនាពុំធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជានោះទេហើយកម្ពុជា ត្រូវបានទទួលស្គាល់និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិចំពោះសុខដុមភាពជំនឿសាសនាដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សាចីរភាព សុខដុមភាពដ៏ប្រពៃនេះ ៕

Post navigation