Views: 1
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ការខុសគ្នាខាងជា តិសាសន៍និងសាសនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេយើងត្រូវរួមគ្នាគ្រប់និន្នាការគ្រប់ជាតិសាសន៍និងសាសនាដើម្បីដំណើរឈានឆ្ពោះទៅរកការរីកចម្រើនរបស់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅល្ងាចថ្ងៃទី២៧ ខ មីនាឆ្នាំ២០២៣ក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាក្នុងរ៉ាម៉ាដនលើកទី៧ ដោយមានវត្តមាន លោក Anwar Ibrahim នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីផងដែរ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចិរភាពនៃសុខដុមបនីយកម្មជំនឿសាស នានិងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិនិងវិបុលភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជា ៕