Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ៖ការកសាងទីក្រុងឆ្លាតគឺជាទិសដៅដ៏ត្រឹមត្រូវបំផុតសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងថា៖ ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោ កបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់,ការកសាងទីក្រុងឆ្លាតគឺជាទិសដៅដ៏ត្រឹមត្រូវបំផុតសម្រាប់ពេលបច្ចុ ប្បន្ន និងទៅថ្ងៃអនាគត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីថ្លៃងបើកវេទិកាអភិបាលក្រុងអាស៊ាននិងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ានឆ្នាំ ២០២២នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖«ស្ថិតក្នុងបរិការណ៍ដែលអាស៊ាននិងសកលលោកបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់,ការកសាងទីក្រុងឆ្លាតដែ លមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងភាពបៃតងគឺជាទិសដៅដ៏ត្រឹមត្រូវបំផុតសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ទីក្រុងឆ្លាតមានសក្តានុពលខ្ពស់ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្មប្រកបដោយនវានុវត្តន៍ ,ពង្រឹងភាពធន់តទល់នឹងហានិភ័យផ្សេងៗនិងជាពិសេសលើកកម្ពស់សុខុមាលភាពនិងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានតាមគន្ល ងប្រក្រតីភាពថ្មី បន្ថែមលើនេះទីក្រុង ឆ្លាតនឹងក្លាយជាប៉ូលយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច,ធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែខ្លាំងឡើងថែមទៀតព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរនិងអាជីវកម្មដល់ប្រជាជនទូទៅក្នុងប្រទេសនិងតំបន់អាស៊ានទាំងមូល ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញថា៖ជាមួយស្មារតីបុរេសកម្មកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើក ទី៤១ និងកិច្ចប្រជុំកំពូ លពាក់ព័ន្ធកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ដោយមានការអនុម័តនិងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១ ។ ក្នុងនោះថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់វឌ្ឍនភាពនៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន(MPAC)ឆ្នាំ២០២៥ និងបានកំណត់ទិសដៅអនាគតសម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ថ្នាក់ដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះរបាយ ការណ៍នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាពដែលនឹងពង្រឹង ចំណេះដឹងទៅលើនិន្នាការនគរូបនីយកម្មប្រកបដោយចីរភាព ទូទាំងតំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធ សាស្ត្រនគរូបនីយកម្មអាស៊ានប្រកបដោយចីរភាពទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី ។

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាកិច្ចពិភាក្សាទី២នារសៀលនេះនឹងផ្ដល់ឱកាសល្អៗសម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើបញ្ហាប្រ ឈមនិងកាលានុវត្តភា ពនៃនគរូបនីយកម្មប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ។ បន្ថែមលើនេះបណ្តាញទីក្រុងឆ្លាតអាស៊ាន(ASCN)ដែលត្រូវបានបង្កើតឡើងនៅក្នុងអាស៊ានឆ្នាំ២០២៥ផែនការមេស្តីពីការតភ្ជាប់អាស៊ាន(MPAC)ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ស្ដីពីគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និង ការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិ វឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី ។ ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះបានជំរុញការអនុវត្តផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និង ឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និង បទពិសោធន៍,ការពង្រឹងភាពជាដៃគូនិងការផ្សារភ្ជាប់គម្លាតផ្នែកធន ធាន ។ ក្នុងស្មារតីនេះ,ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះសម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់និងសូមស្វាគមន៍ចំពោះការពង្រីកសមា ជិកភាពបន្ថែមដល់ទៅ៣ទីក្រុងបន្ថែមទៀតនៃសមាជិកអាស៊ាននីមួយៗពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ៕

Post navigation