Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ការបញ្ជាទិញនៅកម្ពុជាមានស្ថានភាពចម្រុះដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែច្រើន

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាការបញ្ជាទិញពីកម្ពុ ជាដែលមានស្ថានភាពចម្រុះក្នុងពេលដែលយើងអនុវត្តគោលនយោបាយបរទេសបែរមុខទៅខាងក្រៅ ទំនាក់ទំនងជាមួយខាងក្រៅច្រើនបានបង្កើតទីផ្សារនៅខាងក្រៅច្រើនបានធ្វើឲ្យ ការនាំចេញរបស់យើងកាន់តែច្រើន ។ ហើយក៏មិនចំណុះជាមួយប្រទេសណាមួយដែលគេមិនមានលទ្ធភាពសម្រាប់យើងដោយសារសេដ្ឋកិច្ចរបស់គេឬនយោបាយរបស់គេបានដែរ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រូបភ្នំពេ ញចំនួន១៩០០០ នាក់នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ពេលដែលមានសេដ្ឋកិច្ចយ៉ាប់យើងនៅក្នុងប្រទេសណាមួយនោះតម្រូវការរបស់អ្នកប្រើប្រាស់ក៏វាមានការថយចុះ ។ដោយសារ ប្រាក់ចំណូលរបស់គេមិនគ្រប់គ្រាន់…។ប៉ុន្តែទន្ទឹមជាមួយនឹងប្រទេសមួយចំនួនដែលបញ្ជាទិញពីកម្ពុជាមានការធ្លាក់ចុះ ក៏នៅមានប្រទេស មួយចំនួនផ្សេងទៀតបែរជា សេដ្ឋកិច្ចរបស់គេកើនឡើង។ អញ្ចឹងការបញ្ជាទិញពីកម្ពុជាដែលមានស្ថានភាពចម្រុះ ក្នុងពេលដែលយើងអនុវត្តគោលនយោ បាយការបរទេសបែរមុខទៅខាងក្រៅ ទំនាក់ ទំនងជាមួយខាងក្រៅច្រើនបានបង្កើតទីផ្សារនៅខាងក្រៅច្រើន បានធ្វើឲ្យការនាំចេញរបស់យើងកាន់តែច្រើន ។ ហើយក៏មិនចំណុះជាមួយប្រទេសណាមួយដែលគេមិន មានលទ្ធភាពសម្រាប់យើងដោយសារ សេដ្ឋកិច្ចរបស់គេឬនយោបាយរបស់គេបានដែរ ។ ដូច ជាការនាំចេញអង្ករកម្ពុជា,កម្ពុជាបាននាំចេញទៅ៧៣ ប្រទេស ។ អញ្ចឹងបើ ប្រទេសមួយកាត់បន្ថយការនាំចេញឬកាត់ការនាំចេញយើងអាចចរចាជាមួយ ប្រទេសមួយចំនួនទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាយើងបានប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ប្រទេសយើង ។ហើយទីក្រុងភ្នំពេញមានចំនួនរោងចក្រច្រើនជាង កន្លែងផ្សេង វាជាក្របខ័ណ្ឌគោលនយោបាយ ។ សម្តេចតេជោបានបន្តថាយើងបានបង្កើតកម្មវិធីវិស័យឯកជននិងរដ្ឋាភិបាលនៅឆ្នាំ ១៩១៩ សម្តេចបានបញ្ជាក់ថាយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រុញវិនិយោគទៅតាមបណ្ដាខេត្ត ។បើមិនអញ្ចឹងទេអ្នកមកពីខេត្តហ្នឹងសម្រុកចូលទីក្រុងភ្នំពេញ គឺជួប ការលំបាកក្នុងការរកការងារធ្វើអញ្ចឹងបានជារោងចក្រមាននៅតាមបណ្ដាខេត្តមិនត្រឹមតែភ្នំពេញនិងខេត្តកណ្ដាលនោះទេ មានទៅដល់កំពង់ចាម មាន ទៅដល់ តាកែវ មានទៅដល់កំពត មានទៅដល់ពោធិ៍ សាត់ ក្រុងព្រះសីហនុ កោះកុង មានទៅដល់ស្វាយរៀង ។

បើតាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រូបភ្នំពេញ ការនាំចេញនៅក្នុងតំ បន់សេដ្ឋកិច្ចពិសេសនេះកើនឡើងដល់ ៩៧៧ លានដុល្លារក្នុងឆ្នាំ ២០២២។ផលិតផលសេវាកម្មសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញរួមមានបរិ ក្ខាអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ វេចខ្ចប់ គ្រឿងបរិក្ខាបង្គំរថយន្ត សម្ភារប្រើ​ប្រាស់ប្រចំាថ្ងៃ ផលិតផលធ្វើពីប្លាស្ទិច ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណ គ្រឿងសម្អាង ស្បែកជើង ផលិតផលពីស្បែក ផលិតផលថ្នាំ លាប គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ និងសេវាកម្មនានា ដូចជា ធនាគារ ភោជនីយដ្ឋាន ជាដើម ៕

Post navigation