Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖ កាតព្វកិច្ចការពារសន្តិភាពទោះដោយតម្លៃណាក៏ដោយក៏ត្រូវតែធ្វើ

Views: 2

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រាសាសន៍ថា៖កាតព្វកិច្ចការពារសន្តិភាពទោះដោយ តម្លៃណាក៏ដោយក៏ត្រូវតែធ្វើ ។ សម្តេចតេជោបន្តថាបើមិនគិតពីសន្តិភាពមិនការពារពីសន្តិភាព តើត្រូវរង់ចាំឲ្យសន្តិភាពបាត់ហើយទើបរកមកវិញឬ? សម្តេចបន្តថាពីឆ្នាំ ១៩៧០ ដល់១៩៧៥ និងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ របបប្រល័យពូជសាសន៍ធ្វើឲ្យយើងវេទនាណាស់ បន្ទាប់មកសង្គ្រាមបន្តទំរាំរកសន្តិភាពបានប៉ុណ្ណេះមិនមែនជារឿងលេង សើចទេកុំយកបញ្ហាសន្តិភាពមកលេងសើចកុំយកអាយុជីវិតមនុស្សមកលេងសើច ។

សម្តេចតេជោ ហ៊ុន សែន បានលើកមកពន្យល់ថាហេតុអីចាំបាច់និយាយរឿងការពារសន្តិភាពបើប្រទេសសន្តិភាពមានហើយនោះ ។ សម្តេចបន្តថាមនុស្សមួយចំនួនបានលើកសំណួរបែបនេះឡើងថាហេតុអីកម្ពុជាមានសន្តិភាពហើយចាំអីនិយាយរឿងការពារសន្តិភាពទៀត ។ សម្តេចបានបញ្ជាក់និងបញ្ជូនសារ ដោយលើកឡើងយ៉ាងច្បាស់ពីប្រទេសមួយ ចំនួនដែលមានសន្តិភាពពេញលេញហើយ ហេតុអីបែរជាមានមនុស្សក្បត់ជាតិ ហើយត្រូវចាប់ខ្លួន ? ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឧទាហរណ៍ពីអាល្លឺម៉ង់, ប្រទេសអាល្លឺម៉ង់មានសន្តិភាពតាំងពីសង្គ្រាមលោកលើកទី២ ចុះហេតុអ្វីការពារខែធ្នូកន្លងទៅនេះមានការចាប់មនុស្សដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ហេតុអ្វីមកដល់ពេលនេះហើយប្រទេសអាល្លឺម៉ង់មានការចាប់ខ្លួនពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ។សូមផ្ដល់ជាចម្លើយត្រឡប់មកវិញ។ ត្រង់ចំណូចនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអាននូវព័ត៌មានពីក្រៅប្រទេសដែលបង្ហាញពីការចាប់ខ្លួនក្រុមមនុ ស្សមួយក្រុមដែលត្រូវបានចោទពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនិងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ជាមួយនេះក៏មានព័តមានមួយទៀតទាក់ទងនឹងរឿងក្បត់ជាតិ ។

សម្តេចបានលើកជាសំនួរទៀតថា ហេតុអ្វីបានជាស្រុកគេមានមនុស្សក្បត់ជាតិ ? ។ចុះយើងនៅទីនេះ? ។សម្តេចបានពន្យល់ហេតុផលហេតុអ្វីបានជាយើងនៅតែនិយាយដដែលៗអំពីការការពារសន្តិភាព។សម្តេចបន្តថាឥឡូវអាល្លឺម៉ង់ចាប់ខ្លួនបុគ្គលិកផ្នែកស៊ើបការសម្ងាត់ម្នាក់ពីបទក្បត់ជាតិដែលជាប់សង្ស័យ ពីការធ្វើចារកម្មឲ្យរុស្សីហើយក្នុងនោះដែរ ក៏មាននិយាយទៅដល់ជនសង្ស័យនៅប្រទេសក្រិចដែលស្ថិតនៅក្នុងលំដាប់នៃការក្បត់ជាតិ ។ ហេតុអ្វីបាននៅអឺរ៉ុបមានជនក្បត់ជាតិដែលឃុបឃិតជាមួយបរទេស ។ សម្តេច បានបញ្ជាក់ថាសម្តេចមិនមែនឆ្លងឆ្លើយជាមួយអឺរ៉ុបទេ ។ប៉ុន្តែបញ្ហាត្រូវឲ្យយល់គ្នាសម្តេចបានលើកឡើងថាអ្នកណាគិតថាកម្ពុជាមានសង្គ្រាមកាលពីឆ្នាំ ១៩៧០ ដែលពេលនោះ កម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកោះសន្តិភាព តើអ្នកណាមានបានគិតថាពេលនោះកម្ពុជាមានសង្គ្រាម ,អ្នកដែលមានអាយុចាប់ពី៦០ ឆ្នាំឬ ៦៥ឆ្នាំឡើងអ្នកណាបានគិតថា ពេលនោះកម្ពុជាមានសង្គ្រាម ,អ្នកណាគិតថាអ៊ីរ៉ាក់មានសង្គ្រាម,អ្នកណាគិតថាស៊េរីមានសង្គ្រាម,អ្នកណាគិតថាលីប៊ីមានសង្គ្រាម។ សម្តេចសង្កត់ធ្ងន់ថាត្រូវយល់ទេអាកន្លែង ហ្នឹង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តាថា៖«អញ្ចឹងបានជាកាតព្វកិច្ចការពារសន្តិភាពទោះដោយតម្លៃណាក៏ដោយក៏ត្រូវតែធ្វើ។ កុំគិតតែឃើញថាមាន សន្តិភាព សន្តិភាព សន្តិភាព ក្នុងពេលដែលគេប្រមាថព្រះមហាក្សត្រ ដូររាជានិយមចោល ។ ឥឡូវយកសំដីពួកអាក្បត់ជាតិនោះចាក់ឡើងវិញ “ដូររាជានិយម ដូរស្ដេចសព្វថ្ងៃឱ្យស្ដេចលាលែងហើយទើបតែជេរព្រះមហាក្សត្រនៅយប់មិញនេះទៀត។តើយើងទាំងអស់គ្នាមានកាតព្វកិច្ចការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពាររាជានិយមអាស្រ័យធម្មនុញ្ញ។ឆ្លើយមក? ។ប្រទេសត្រូវប្រយ័ត្នប្រយែងសន្តិសុខជាតិត្រូវប្រយ័ត្នប្រយែង។ អ្នកដទៃហេតុអ្វីពង្រឹងសមត្ថភាពយោធាចាំបាច់អី ។ កម្ពុជាមានសិទ្ធិដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនសន្តិសុខ របស់ខ្លួនការពារនូវសុវត្ថិភាពប្រជាជាតិនិងភាពសុខសាន្តរបស់ប្រជាជន,ហេតុអ្វីកម្ពុជាធ្វើមិនបានឯអ្នកដទៃធ្វើបាន?។ប្រទេសអាឡឺម៉ង់ស្ថិតក្នុងចំណោមប្រទេសមួយដែលជឿនលឿនខាងប្រជាធិបតេយ្យប៉ុន្តែមានជនក្បត់ជាតិមា ន អ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារ» ។

សម្តេចតេជោ ហ៊ុន សែន បានសុំទោសឯកអគ្គរដ្ឋទូតាឡឺម៉ង់ដែលសម្តេចត្រូវបង្ខំចិត្តនិយាយរឿងនេះចេញមកព្រោះតែមានមនុស្សមួយចំនួនចោទថាតើកម្ពុជាចាំបាច់និយា យពីសន្តិភាពធ្វើអីបើសន្តិភាពមានរួចហើយទៅនោះ ។ ចុះពួកលោកឯងមានសន្តិភាពដែរហេតុអ្វីក៏ចាប់មនុស្សហើយចោទពីទោសក្បត់ជាតិនិងទោសផ្ដួលរំលំ។ក្នុងពេលដែល នៅកម្ពុជាគេអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបាញ់មកលើរដ្ឋាភិបាល គេទាមទារឲ្យរំលាយរាជានិយមនិងឲ្យស្ដេចចុះចេញពីរាជបល្ល័ង។ តើរាជរដ្ឋាភិបាលតើយើងទាំងអស់ គ្នាឈរស្ងៀមទេ ? ។តើយើងត្រូវដាក់ទោសជនក្បត់ជាតិទេ,តើយើងត្រូវដាក់ទោសជនដែលចង់ផ្ដួលរំលំទេ ។មិនត្រូវប្រមាថ បើអ្នកឯងមិនជឿកុំប្រមាថ ,បើជនបរទេសវិញសូម អ្នកឯងគោរពការគិតគូរពីកង្វល់របស់កម្ពុជាផង ។ ព្រោះពេលដែលស្លាប់គឺអ្នកឯងរត់ទៅប្រទេសអ្នកឯងអស់ហើយ ប្រជាជនកម្ពុជាទេដែលស្លាប់។

សម្តេចបន្តថាពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ និង ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ របបប្រល័យពូជសាសន៍ធ្វើឲ្យយើងវេទនាណាស់ បន្ទាប់មកសង្គ្រាមបន្តទំរាំរកសន្តិ ភាពបានប៉ុណ្ណេះមិន មែនជារឿងលេងសើចទេកុំយកបញ្ហាសន្តិភាពមកលេងសើចកុំយកអាយុជីវិតមនុស្សមកលេងសើច ៕

Post navigation