Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន កម្ពុជាមិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេតែអាស្រ័យលើប្រជាពលរដ្ឋ

Views: 1

ដោយៈតារារិទ្ធ(សៀមរាប)សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាកម្ពុជាមិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេតែអាស្រ័យលើប្រជាពលរដ្ឋ ។មាន័យថាពលរដ្ឋបោះឆ្នោតឱ្យគឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពល រដ្ឋផ្លាស់លំនៅទៅរស់នៅភូមិធម្ម ជាតិរុនតាឯកនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២សម្តេចបានថ្លែងថាសម្តេចមិនខ្វល់នឹងអ្នកព្រុសរឿងកាន់អំណាចរបស់សម្តេចនោះទេ។ការថ្លែងរបស់សម្តេចបែបនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងនៅតែលើកយករឿងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចមកវិភាគបកស្រាយដដែល។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអះអាង ថា “កម្ពុជាមិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេតែអាស្រ័យលើប្រជាពល រដ្ឋ។ មាន័យថាពលរដ្ឋបោះឆ្នោតឱ្យគឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។”

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង «ចង់អ្នកណាថាអីថាទៅ។អ្នក​ឯងព្រុសតាមចិត្តចុះ។ពាក្យថាព្រុសហើយគេមិនដែលហៅ ថាមនុស្សទេ។ព្រុសកាន់តែខ្លាំងដំណើរការកាន់តែលឿនប្រាប់អ្នក​ឯងឲ្យច្បាស់។ អ្នក ឯងរអ៊ូថាហ៊ុនសែនកាន់អំណាចយូរណាស់ ។ចុះបើ ហ៊ុន សែន ដើរចេញហើយប្រគល់ឲ្យកូនធ្វើវាមានទាស់ក្បាលអ្នក​​​​ឯងអី។ ប្រ ជាជនអ្នកបោះឆ្នោតទេតើ» ។

សម្ដេចតេជោបានបន្តថាការរៀបចំលោ ក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជាគឺជាការរៀបចំទុកជាមុនដើម្បីបញ្ចៀ សការកើតបញ្ហាជាយថាហេតុណាមួយ។

សម្តេចបានបញ្ជាក់ថាកូនរបស់ខ្ញុំក៏ជាប្រជាពលរដ្ឋម្នាក់ដែលមានសិទ្ធិឈរ ឈ្មោះឲ្យគេបោះឆ្នោតដែរ ។

សម្តេចតេជោបានលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់២ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រីដោយក្នុងនោះត្រូវការសន្លឹកឆ្នោតពីពលរដ្ឋដើម្បីក្លាយទៅជាតំណាងរាស្រ្តហើយដំណាក់កាលមួយទៀតបើសិនជាលោ កហ៊ុនម៉ាណែតត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រធ្វើជានាយករដ្ឋមន្ត្រីគឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រីដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា។

ជាមួយនេះសម្តេចតេជោហ៊ុនសែនបានអរ គុណចំពោះការវាយប្រហារទៅលើលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់នេះដោយសម្តេចបញ្ជាក់ថា«អរគុណណាស់ដែលអ្នក ឯងចេះវ៉ៃម៉ាណែតហេតុអ្វីបានខ្ញុំត្រូវអរ គុណគេវ៉ៃកូនខ្លួនហើយបែរជាអរគុណទៀត?មូលហេតុដែលខ្ញុំអរគុណគឺ ម៉ា ណែតត្រូវចេះការពារខ្លួនឯងដោយរបៀ បណាកុំចាំឪពុកការពារអញ្ចឹងខ្ញុំគួរតែថ្លែងការណ៍អរគុណអ្នកដែលវ៉ៃ ហ៊ុន ម៉ា ណែត អញ្ចឹងម៉ាណែតឥឡូវចាប់ផ្តើមចេះការពារខ្លួនរបៀបការពារខ្លួនរបស់គេយ៉ា ងណាគេចេញទ្រឹស្តីរបស់គេយ៉ាងណាខ្ញុំអរគុណ កុំចាំអត់ពីឪពុកហើយអត់មានចេះការពារខ្លួនកុំស៊ីកេរឪពុកគឺអត់ទេអត់ ឱ្យទម្លាប់ខ្ញុំដួលត្រង់ណាអត់មានទៅលើ កដៃកូនឱ្យក្រោកឡើងគឺអត់ទេប្រឹងក្រោ កខ្លួនឯង

សម្តេចតេជោ ហ៊ុន សែនក៏បានអះអាងផងដែរថាគ្រួសាររបស់សម្តេចជាពិសេសកូនៗរបស់សម្តេចមិនដែលមានទម្លា ប់ឈ្លោះទាស់ទែងគ្នានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការវាយប្រហាររបស់ក្រុមប្រឆាំងលើសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា រហូតដល់គ្រួសាររបស់សម្តេច។

សម្តេចតេជោបញ្ជាក់ថា៖ «មុននេះថា គណបក្សប្រជាជនទាស់គ្នា ទៀ បាញ់ ទៅផ្សេង ស ខេង ទៅផ្សឹង ម៉ែន សំអន ទៅផ្សេង សាយ ឈុំ ទៅផ្សឹង អស់ពីនោះថា ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី ទាស់គ្នាម្តងដណ្តឹមគ្នាធ្វើនាយករដ្ឋមន្ត្រី ចប់!កូនរបស់នាយករដ្ឋមន្ត្រីឬចៅរបស់ នាយករដ្ឋមន្ត្រីអត់មានទម្លាប់ទាស់គ្នា គ្រួសារនេះអត់មានទម្លាប់ទាស់គ្នាទេ»

សម្តេចតេជោលើកឡើងថាចៅរបស់សម្តេ ចពេលនេះមានចំនួនសរុប២២នាក់ហើយមានតែនរណាម្នាក់ក្នុងចំណោមនោះជាអ្នកដឹកនាំក៏អាចគ្រប់គ្រងចៅទាំង២២នាក់នោះបានដែរ។សម្តេចបានរំលឹកថាក្នុងចំណោម ចៅទាំងនោះកូនរបស់កូនៗ.សម្តេចមួយ ណាក៏ដោយឱ្យតែមានមួយដឹកនាំ។សម្តេចបានអះអាងថាសូម្បីតែកូនស្រីពៅរបស់សម្តេចក៏ក្មួយៗរបស់គាត់ពេលដែលឪពុកម្តា យគេទៅក្រៅប្រទេសក៏នាំគ្នាប្រមូលផ្តុំមកជុំជិតស្និទ្ធស្នាល។

សម្តេចបន្តថា”ត្រកូលហ៊ុនអត់ចេះទាល់គ្នាទេសូមផ្តាំទៅត្រឡប់ទៅវិញធ្វើម៉េចឱ្យតែអ្នកឯងត្រូវគ្នាទៅបានហើយអត់ចាំបាច់មកប្រដៅគណបក្សប្រជាជនទេហើយក៏មិនចាំបាច់មកប្រដៅគ្រួសារ​ខ្ញុំដែររៀបចំគ្រួសារអ្នកឯងឱ្យល្អទៅបើគ្រួសារខ្ញុំមិនកើតមិន មែនគ្រួសារខ្ញុំអាចមានសុខដុមរមនារហូតដល់ពេលនេះបើសិនជាគ្រួសារមួយមិនអាចត្រួតត្រាបានតើយើងទៅត្រួតប្រទេសម្តេចកើត?”។

សម្តេចតេជោបានអះអាងថាថ្នាក់ដឹកនាំកំពូ លៗរបស់គណបក្សប្រជាជនកម្ពុជាគឺចេះរស់នៅជាមួយគ្នាដោយមិនរង្គោះរង្គើរយៈពេលជាង៤០ឆ្នាំមកហើយ ។ សម្តេចទទួលស្គាល់ថាកន្លងទៅធ្លាប់បញ្ហាខ្លះដែលលើក មកជជែកគ្នាហើយនោះគ្រាន់តែជាប្រជាធិ បតេយ្យផ្ទៃក្នុងបក្សប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានរិះគន់ក្រុមប្រ ឆាំងដែលបែកបាក់ដោយសារតែមានក្បាលម៉ាស៊ីននយោបាយ២ផ្សេងគ្នាមានគំនិតផ្សេ ងគ្នាហើយឱ្យតែមានបញ្ហាជាមួយគ្នាបន្តិចបន្តួចគឺវាយប្រហារគ្នាតាមបណ្តាញសង្គមដែលធ្វើឱ្យរលំរលាយដូចសព្វថ្ងៃ៕

Post navigation