Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន លើកសំណួរទៅក្រុមប្រឆាំងថា តើក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាននិយាយអំពីបក្សប្រឆាំងឬទេ?

Views: 1

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកជាសំណួរ ទៅក្រុមប្រឆាំងថា តើក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារី ស មាននិយាយអំពី បក្សប្រឆាំងឬទេ ?។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានការលើកឡើងថា តើការមិនព្រមចុះឈ្មោះឲ្យ គណបក្ស ១ ឬ ២ ដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ទាត់ចោលនោះ ជាការខុសទៅនឹងកិច្ចព្រមព្រៀងប៉ារីស និង ក្រុមប្រឹក្សាធម្មនុញ្ញដែរ ឬទេ ។ សម្តេចបន្តថានៅក្នុងកិច្ចព្រម ព្រៀងទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញកម្ពុជា មានចែងថា ត្រូវមានបក្សប្រឆាំងដែរឬទេ ?។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ គឺបានចែងត្រឹមថា ប្រជាធិបតេយ្យសេរីពហុបក្សតែប៉ុណ្ណោះ ។

សម្តេច បានមានប្រសាសន៍ថាៈ “ឥឡូវនេះ គេលើកឡើងថា ខុសរដ្ឋធម្មនុញ្ញ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ បក្សនយោបាយមួយ ឬបក្សនយោបាយពីរ ដែលគេទាត់ចោល មិនព្រមចុះឈ្មោះឲ្យនោះ គេថាខុសកិច្ចព្រមព្រៀងប៉ារីស។ ខុសរដ្ឋធម្មនុញ្ញ ឥឡូវ សួរបន្តិចចុះ លោកឯង ឆ្លើយឲ្យរួច។ តើក្នុងកិច្ចព្រមព្រៀងទីកុ្រ ងប៉ារីស តើមានដាក់ពាក្យបក្សប្រឆាំងទេ ហើយក្នុងរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន មានដាក់ថា ត្រូវតែមានបក្សប្រឆាំងទេ ។ ហើយមានដាក់ឈ្មោះ ​អាបក្សជន្លុសហ្នឹងទេ គេគ្រាន់តែនិយាយថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តែប៉ុណ្ណឹងតើ ។ ម៉េចក៏ថា ខុសជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខុសជាមួយនឹងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ បានចែងទេ ខ្ញុំមិនមែនជាក្រុម ប្រឹក្សាធម្មនុញ្ញ ដែលមានភារកិច្ចបកស្រាយ អំពីធម្មនុញ្ញភាពនោះទេ។ ប៉ុន្តែមើលរដ្ឋធម្មនុញ្ញ ច្បាស់មើលថា តើមានចែងទេថា ត្រូវតែមានបក្សប្រឆាំង គេនិយាយពីប្រជាធិបតេយ្យ សេរីពហុបក្ស “។

សម្តេច បានលើកជាសំណួរទៀតថាៈ តើគណបក្សទាំង ១៨នោះ មិនមែនពហុ បក្សទេឬ ? ការមើលស្រាលគណបក្សទាំង ១៨ នោះ គឺស្មើនឹងការមើលស្រាល ជាតិខ្មែរទាំងមូល អ្នកឯងត្រូវចាំ។ ហើយ អត់មួយបក្ស ពីរបក្ស វាមិនមែនបំផ្លាញ ប្រជាធិបតេយ្យទាំងមូលរបស់កម្ពុជាទេ ។ សូមឆ្លើយតបទៅអ្នកឯងវិញ។

សម្តេចតេជោ ក៏បានថ្លែងទៅកាន់ជនបរទេសមួយចំនួន ដែលចូលចិត្តលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជាថាៈ អ្នកឯងមា នសំណាង គ្រាន់បានកើត នៅក្នុងប្រទេស អ្នកមានតែប៉ុណ្ណោះ ដែលមកប្រដៅខ្មែរ ។ តែបើនិយាយពីខួរក្បាលនោះអ្នក ឯងមិនប្រាកដថា ពូកែជាងខ្មែរទេ ។ អាខ្លះល្ងង់ដូចគោ ។

សម្តេចតេជោ បានមានប្រសាសន៍ថាៈ “ជនបរទេស គួរតែស្ដាប់សំឡេង នៅក្នុងស្រុក ទៅ ហើយវាមិនគួរនឹងជនបរទេស មកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទេ។ វាមិនមែនជាភារកិច្ចរបស់អ្នកឯងទេ ។ បើអ្នកឯងថា ខុសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកឯងបើកមើលកិច្ចព្រមព្រៀងខ្លួនឯងទៅ។ ព្រោះក្នុងកិច្ចព្រមព្រៀងប៉ារីស មិនបាន ចែងថា ត្រូវមានបក្សប្រឆាំងនោះទេ។ បើអ្នកឯងថាខុសនឹងរដ្ឋធម្មនុញ្ញ អ្នកឯងបើក មើលរដ្ឋធម្មនុញ្ញទៅ ។ រដ្ឋធម្មនុញ្ញកម្ពុជា មានចំណុចតែពីរទេ ដែលគេហាមកែតែម្ដង សូម្បីសភាខ្លួនឯង ក៏មិនអាចកែបានដែរ ទោះអ្នកឯង មានសំឡេងគ្រប់ក៏ដោយ តែគេហៅកែតែម្ដង។ ទី១.គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺជាហាមកែតែម្ដង ទី២.គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស “។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ-កីឡាការិនី អាស៊ានប៉ារ៉ាហ្គេ មលើកទី១២ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅវិមានសន្តិភាព៕ V / N

Post navigation