Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន មានកម្លាំងសង្កត់បី មកលើជីវិតរបស់សម្តេច ក្នុងការកែទម្រង់

Views: 4

ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅថ្ងៃទី២០ មីនានេះថាៈ មានកម្លាំងសង្កត់បី មកលើជីវិត របស់សម្តេច ក្នុងការកែទម្រង់។

ទី១.អ្វីដែលធ្វើឱ្យសម្តេចលំបាកខ្លាំង គឺកត្តាផ្ទៃក្នុងខ្លួនឯង។ រឿងផ្ទៃក្នុងខ្លួនឯង អត់យល់ តើអ្វីទៅជាកំណែទម្រង់នយោ បាយ, អ្វីទៅជាការចរចា, អ្វីទៅជាសេដ្ឋកិច្ច ក្រៅប្រទេស ដែលមនុស្សរបស់យើង ពេលនោះ គឺនិយាយតែពីរឿងច្បាំង និងនយោបាយ។ បើនិយាយពីសេដ្ឋកិច្ច គឺគេស្អប់នៃសេដ្ឋកិច្ចឯកជន។ចំណុ ចនេះ ជាចំណុចដែលសម្តេច ត្រូវប្រឹងធ្វើ ដើម្បីដោះស្រាយបញ្ហាកសិកម្ម រឿង នយោបាយ សម្តេចត្រូវដូររដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ព្រោះរដ្ឋ មន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិប្រឆាំងនឹងការចរចា។ ដូច្នេះសម្តេចសុខ ចិត្តទៅធ្វើរដ្ឋមន្ត្រីការបរទេសវិញ។ ហើយសម្តេច បានប្ដូររដ្ឋមន្ត្រី ទៀ បាញ់ ពីរដ្ឋមន្រ្តីសាធារណការ មកកាន់រដ្ឋមន្រ្តីការ ពារជាតិវិញ។ ដូច្នេះផ្ទៃក្នុងមិនយល់ គឺជាគ្រោះថ្នាក់ ខ្លាំងណាស់ រឿងនេះមិនមែនជារឿងតូចតាទេ នេះជាកម្លាំងសង្កត់ទីមួយ។

ទី២.កងទ័ពវៀតណាម នៅកម្ពុជា ពេលនោះគឺមិនតិចជាង ១០ ម៉ឺននាក់ទេ នៅ ពេលដែលយើង ចាប់ផ្ដើមធ្វើកំណែទម្រង់នៅពេលវៀតណាមមិនមានការកែទម្រង់ អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាម គឺគេនៅធ្វើសហករណ៍រួមទាំងអស់ ប៉ុន្តែជា ភ័ព្វសំណាងរបស់សម្តេច នៅត្រង់ថា វៀតណាមមកកម្ពុជា ត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត ប៉ុន្តែវៀតណាម ផ្ដល់ឱ្យយើង ក្នុងការសម្រេចកិច្ចការនយោបាយសេដ្ឋកិច្ច និងសង្គម ដូច្នេះបានជាក្នុងមួយ ពេលនេះ សម្តេចជួបជាមួយនឹងដៃគូអភិវឌ្ឍន៍ សម្តេចបាននិយាយប្រាប់ថា អស់លោកកាលមុននេះ អស់លោក តែងនិយាយថា ខ្ញុំជាអាយ៉ងវៀតណាម។ក៏ប៉ុន្តែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វី ដែលខ្ញុំសម្រេចនៅពេលនេះ នៅត្រង់ថា នៅពេលនេះ បើមិនខ្ញុំធ្វើតាមអស់លោកៗ នឹងកាត់ជាជំនួយពីកម្ពុជា។

.គឺពេលនោះកម្ពុជា ទទួលទណ្ឌកម្មពីប្រទេសនានា មានតែសហភាពសូវៀត និងក្រុមប្រទេសសង្គមនិយមប៉ុណ្ណោះ ដែលផ្ដល់ជំនួយដល់កម្ពុជា ជាមួយសាធារណរដ្ឋឥណ្ឌា ក្នុងចំណែកណា មួយ ដែលបានផ្ដល់ឲ្យកម្ពុជា

អញ្ចឹងខ្ញុំ គួរយកឱកាសនេះ បញ្ជាក់ថា មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏ មិនមែនជាគ្រាន់តែជាការឃោសនាខាងនយោបាយ ឬដេញថ្លៃ នៅក្នុងកាបោះឆ្នោត នោះដែរ ប៉ុន្តែយើងបានឆ្លងកាត់ការធ្វើរឿងនេះ តាំងពីការលំបាកបំផុត។ យើងមិន ចាំបាច់រង់ចាំរហូតមានជំនួយរបស់សភាពរដ្ឋអឺរ៉ុប ឬជំនួយពីធនាគារពិភពលោក ឬជំនួយរបស់ធនាគារ គឺយើងបានធ្វើការកែទម្រង់ តាំងពីយើងនៅជាប់ទណ្ឌកម្ម មកម៉្លេះ រាប់ទាំងប្រទេសមួយចំនួន ដែលនៅគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិផងដែរ៕/V-PC

Post navigation