Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន មិនឲ្យអ្នកណា លូកដៃចូល វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី២៤ ខែមីនាឆ្នាំ ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ( Cambodian Agricultural Research and Development Institute) ហៅកាត់ថាCARDI។

សម្តេចតេជោបានថ្លែងថា”រឿង CARDI នេះគឺមិនឲ្យអ្នកណាមកលូកដៃនោះទេ។កន្លងទៅមានជាង២០ ក្រុមហ៊ុនបានលើកសំណើសុំយក CARDI យកទៅអភិវឌ្ឍន៍ហើយសូមប្រគល់ដីកន្លែងនេះកន្លែងនោះ”។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់យ៉ាងច្បាស់ថា “CARDIគឺមិនអនុញ្ញាតអោយមានការដោះដូរជាដាច់ខាត៕”

សម្តេចតេជោ ហ៊ុន សែនបន្តថា”ខ្ញុំបាន ចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយបើអ្នកណាយកដីCARDI យកទៅឲ្យឯកជនឲ្យអ្នក នេះឬឲ្យនោះខ្ញុំនឹងតាមដាក់បណ្ដាសសា”។

សម្តេចតេជោបន្តថា CARDI វាជាកូនបង្កើ តរបស់សម្តេច ។ សម្តេចបានទៅធ្វើសហប្រតិបត្តិការជាមួយនឹងអូស្ត្រាលីយូរមកហើយ ។

សម្តេចតេជោក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដី CARDI ។ វាជាមរតកដ៏មានតម្លៃដែលយើងបង្កើតបាននៅពូជស្រូវល្អៗសម្រាប់កសិកររបស់យើង ។

សម្តេចតេជោមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូក សរុ ប ការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕ P / N

Post navigation