Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន ៖ នាពេលឆាប់ៗខាងមុខនេះរោងចក្រដំឡើងរថយន្ដតូយ៉ូតានឹងលេចរូបរាងនៅរាជធានីភ្នំពេញ

Views: 1

ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថានាពេលឆាប់ៗខាងមុខនេះរោងចក្រដំឡើងរថយន្ដតូយ៉ូតា(Toyota)នឹងលេចរូបរាងនៅរាជធានីភ្នំពេញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី ១០ បូកមួយនៃក្រុមហ៊ុនមីឌីបៀររបស់ជប៉ុននៅកម្ពុជា នៅព្រឹកថ្ងៃទី១ខែវិច្ឆិកាល ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សម្ដេចតេជោបានបញ្ជាក់ថាៈ”ខ្ញុំក៏សូមបញ្ជាក់ជូនថានៅក្នុងពេលសន្ទនាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុននៅឯទីក្រុងតូក្យូក្នុងពេលដែល ខ្ញុំចូលរួមបុណ្យសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ និងបន្តមកកាលពីភាក្សាជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា របស់ប្រទេសជប៉ុន ,គាត់ជំរញឱ្យមានក្រុមហ៊ុនដំឡើងរថយន្តតូចតានៅកម្ពុជា”។

សម្តេចបន្តថាបើតាមអ្នកឧកញ៉ា គិត ម៉េង បានយកមកបង្ហាញឱ្យគឺនៅពេលបន្តិចទៀតនឹងមានរោងចក្រដំឡើងរថ យន្តតូយ៉ូតានៅជិតនេះ។សម្តេចតេជោបន្តថាយើងមានរោងចក្រដំឡើងរថយន្តហ៊ីយ៉ានដាយនៅកោះកុង,រថយន្ត ហ្វត នៅខេត្តពោធិ៍សាត់ ហើយបន្តិចទៀតនឹងមានរោងចក្រដំឡើងរថយន្តតូយ៉ាតានៅទីក្រុងភ្នំពេញ។ដូច្នេះយើងត្រូវខិតខំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើទៅដល់ការវិនិយោគនិងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីផ្គត់ផ្គង់តម្រូវការនៃទីផ្សារពលកម្ម៕សរន/PC

Post navigation