Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ឱ្យមន្ត្រីគណ បក្សប្រជាជនយកចិត្តទុកដាក់ ធានា ឱ្យកម្មករទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព

Views: 2

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ខែឧសភានេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យ មន្រ្តីគណបក្សប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ធានា ឱ្យ កម្មករនិយោ ជិតទទួលបានអត្ថប្រយោជន៍ពីការអភិ វឌ្ឍប្រទេសជាតិក្រោម ម្លប់ សន្តិភាព ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសំ ណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិតនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញចំនួន ១៩.០០០នាក់នាព្រឹកថ្ងៃទី២៧ឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមន្រ្តីគណបក្សប្រជាជន ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើប្រជា ពលរដ្ឋនិងធានាឱ្យកម្មករនិយោជិត ទទួ លបានអត្ថប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពរបស់ យើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានពង្រឹ ងនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិ សុខសណ្តាប់ធ្នាប់សង្គម ដែលជាផ្នែកមួយជួយដល់ភាពសុខសាន្តក្នុងតំបន់ ដែលកម្មករកម្មការិនីស្នាក់នៅធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបានបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវ នាវដល់កម្មករ-កម្មការិនីរោងចក្រ និងចៅកែរោងចក្រស្រុះស្រួលគ្នាកុំស្តាប់តាមការញុះញង់របស់បុគ្គល ឬក្រុមប្រ ឆាំងណាមួយដែលនាំទៅដល់ការខូច ប្រយោជន៍ទាំងសងខាង ៕សរន / N

Post navigation