Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នការខ្ចីប្រាក់ពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជាបានថ្លែងថាសមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈបានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេសដែលបច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាល ទី ៤ : «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈធ្វើរាជ ធានីភ្នំពេញ, ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថាផ្ទុយទៅវិញនៅក្នុងអតីតកាល៣០ ឆ្នាំមុនចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯងមានត្រឹមប្រមាណមួយ ភាគបីនៃថវិកាជាតិ សរុបតែប៉ុណ្ណោះ បានន័យថាតមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។
សម្តេចតេជោបន្តថា៖នេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបានស្របតាមគោលជំហរដឹកនាំដែលខ្ញុំបានប្រកាសជាសាធារណៈនាពេលកន្លងទៅគឺ ៖«កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»។ទស្សនៈដឹកនាំនេះរួមជាមួយនឹងសមិទ្ធផលជាក់ស្តែងនៃកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាង ប្រ ជាជាតិរបស់យើងដែលត្រូវបានចារឹក ទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ក្លាយទៅជាការពិតនោះគឺ ៖«ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជា និច្ចនិរន្តរ៍» និងប្រែក្លាយកម្ពុជាឱ្យទៅជា «កោះសន្ដិភាព»យ៉ាងពិតប្រាកដ ។

សម្តេចតេជោបន្តថា៖សន្ដិភាពនិងវិបុលភាពសង្គមដែលកំពុងតែផ្តល់មនុញ្ញផលដល់យើងទាំងអស់គ្នានាបច្ចុប្បន្ននេះបានធ្វើឱ្យយើងមានមោទនភាពជាតិយ៉ាងក្រៃលែងនិងមានការជឿជាក់កាន់តែរឹងមាំថា «ខ្មែរពិតជាអាចធ្វើបាន»។ ប៉ុន្តែច្បាស់ណាស់ថាយើងក៏មិនត្រូវស្កប់ស្កល់ឬលង់លក់នៅក្នុងជោ គជ័យបច្ចុប្បន្នដែរ ។ ផ្ទុយទៅវិញយើងត្រូវ ប្រឹងប្រែងរៀនសូត្រ និង ដកស្រង់ពិសោធន៍ពីការអនុវត្តន៍និងបណ្តាបញ្ហាប្រឈមនាពេលកន្លងទៅដើម្បីបោះជំហានទៅដំណាក់កាលថ្មីជាបន្តទៀតជាមួយនឹងមហិច្ឆតាបែបប្រាកដនិយមនិងមិនបង្អង់រង់ចាំ ។ប្រការនេះមានន័យថាយើងត្រូវវាយតម្លៃឱ្យចំសកម្ម ភាពជាអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់និងអាចធ្វើទៅបានដើម្បីឆ្លើយតបឱ្យ ចំសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរនិងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុកស្របពេលដែលយើងត្រូវមានការប្រុង ប្រយ័ត្នខ្ពស់លើកត្តាបរិបទនិងកត្តាបរិស្ថាន គ្របដណ្ដប់ជារួមផងដែរដើម្បីធានានូវការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យបានក្នុងក្រមិតជាអតិបរមា ​៕

Post navigation