Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈ៤ចំណុចដល់សាសនិក-សាសនិកាឥស្លាម

Views: 5

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅក្នុងពិធីក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាលើកទី៧ ក្នុងខែរ៉ាម៉ាដននាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទស្សនៈចំនួន៤ចំណុចដល់សា សនិក-សាសនិកាឥស្លាមដើម្បីលើកកម្ពស់ សេរីភាពជំនឿសាសនានិងចីរភាពនៃសុខដុមនីយកម្មនៅកម្ពុជា។

ទស្សនៈទាំង ៤ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនាលើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនានិងសុខសន្តិភាពដែលជាកត្តាដ៏សំខាន់និងចាំបាច់មិនអាច ខ្វះ បានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិនិងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាថា៖ការខុសគ្នាខាងជាតិសាសន៍និងសា សនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេយើងត្រូវរួមគ្នាគ្រប់និន្នាការគ្រប់ជាតិសាសន៍និងសាសនាដើម្បីដំណើរឈានឆ្ពោះទៅរកការរីកចម្រើនរបស់ប្រទេសជាតិ។

ទី២៖ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនាសហការ ជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនាដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើនតាមតម្រូវការជាក់ស្តែង។

ទី៣៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិដើម្បីកៀរគរទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុសំដៅរួមចំណែ កដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាមតាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម។

ទី៤៖សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌននិងសូមលើកទឹកចិត្តឱ្យមានការចូលរួមលើក កម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជាតាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍និងសាសនាដទៃ៕

Post navigation