Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអំពីមរណភាពរបស់លោក​ជំទាវ ប៊ុ​ន សុ​ថា ដែលជាប្អូនថ្លៃ

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារខ្លីជាមួយរូបថតបីសន្លឹករបស់លោក​ជំទាវ ប៊ុ​ន សុ​ថា ដែលជាប្អូនថ្លៃនាព្រលប់ថ្ងៃទី ៣ ខែកុម្ភៈ ២០២៣ ដោយសម្តេចសរសេរថា«ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ ប្អូនថ្លៃស្រី។»

លោក​ជំទាវ ប៊ុ​ន សុ​ថា ហៅប៊ុ​ន សាម​ហ៊ឹង ត្រូវប្អូនស្រីរបស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន គឺបានទទួលមរណភាពនៅ​វេលា​ម៉ោង​៦៖​១៣​នាទី​ល្ងាច​ថ្ងៃ​ទី​៣ខែកុម្ភៈឆ្នាំ​២០២៣​ក្នុង​ជន្មាយុ៦៧​ឆ្នាំដោយ​រោគាពាធ។

សព​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណីនៅផ្ទះ​លេខ​៦៦ផ្លូវ​លេខ​៥២៨កែង​នឹង​ផ្លូវ​លេខ​២៨៥សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោករាជធានី​ភ្នំពេញ​។សព​នឹងដង្ហែ ទៅ​បញ្ចុះ​នៅ​វត្ត​បទុម​វ​តីនៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈឆ្នាំ​២០២៣។

មរណភាព​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា គឺជា​បាត់បង់​នូវ​ប្អូនស្រី ភរិយា អ្នក​ម្តាយ ម្តាយមីង ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌និង​ក្តី​សន្ដោស​ប្រណីចំពោះ​បងប្អូន កូនចៅ ក្មួយ​ៗ និង​ក្រុម​គ្រួសារ។ សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ជំទាវ ប៊ុ​ន សុ​ថា បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Post navigation