Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសារសំឡេងក្រុមប្រឆាំងនៅក្រៅប្រទេសពាក់ព័ន្ធនឹងយុទ្ធនាការតាមហ្វេសប៊ុកប្រឆាំងនិងសម្តេចនិង គ ជ ប

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញសារសំឡេងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសពាក់ព័ន្ធនឹងយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលមានបំណងវាយប្រហារដោ​យពាក្យសម្ដីមកលើសម្ដេចនិងគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត(គ.ជ.ប)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី ៣១ខែឧសភានេះថាសម្ដេចចង់ឲ្យបងប្អូនជនរួមជាតិបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសប៊ុកដែលមានបំណងវាយប្រហារសំដៅមកលើសម្ដេចនិងគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត។

សម្តេចបន្តថា«នេះជាល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស ។នេះជាផែនការរបស់អាក្បត់ ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច ។ផ្តាំទៅ ឆាំ ឆានី ថាសម្តេច ស ខេងជាឧបនាយករដ្ឋមន្ត្រី។លិខិតបញ្ជា ក់នោះត្រូវបានសុំយោបល់ ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ឯការទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប ។បើពួកអស់លោកល្ងង់និងគិតតែបោកប្រា ស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ »។

នៅក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងកាត់ទន្លេសាប និង ស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី ៣១ខែឧសភា២០២៣នេះសម្តចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា៖«ឥឡូវគេធ្វើយុទ្ធនាការហ្វេសប៊ុកប្រឆាំងនិងគណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយផ្ដួចផ្ដើមឡើងដោយលោក ឆាំ ឆានី ដែលកំពុងស្ថិតនៅក្រៅប្រ ទេស ។ សម្តេចបានប្រាប់ទៅ ឆាំ ឆានី ថា លោកឯងចង់ស្ដាប់សំឡេង ខ្ញុំចាក់ឲ្យលោកឯងបានដឹង, លោក ឆាំ ឆានី ឯងចេញបានត្រឹមតែមួយម៉ោងគឺ វាមាននៅក្នុងហោ ប៉ាវខ្ញុំរួចស្រេចទៅហើយ ។ លោកឯងណែនាំយ៉ាងម៉េច សម្ដេចក្រឡាហោម ស ខេង បានបំពេញភារកិច្ចរបស់លោកហើយ ។ ប៉ុន្តែ ហ៊ុន សែន ទេទៅសហការជាមួយ គ ជ ប និងក្រុមប្រឹក្សាធម្មនុញ្ញ» ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅអ្នកដែលចេញ facebookមកនោះទទួលបានការណែនាំយ៉ាងជាក់លាក់លោកឯងចង់ស្ដាប់ខ្ញុំចាក់ឲ្យមើល ។លោក ឯងនៅប្រទេស ក្រៅមែន ក៏ប៉ុន្តែសម័យឥឡូវនេះវាអត់មានអីពិបាកទេលោកឯងត្រូវចាំ ។ អ្នកឯងណែនាំឲ្យទៅយកបីទម្រង់ អ្នកណាចេញទម្រង់ណាក៏បានដែរ ឱ្យតែវ៉ៃក្បាលហ៊ុនសែន។

សម្តេចតេជោបានបន្តថា«ឥឡូវខ្ញុំសូមបញ្ជាក់ជូនកម្ពុជាមានច្បាប់មានទម្លាប់គណបក្សប្រជាជនគឺជាគូប្រកួតមួយគ្មានចំណងទាក់ទងជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ។ ឯរាជរដ្ឋាភិបាលក៏មិនអាចទៅត្រួតត្រាលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនិងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដែរ » ។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានផងដែរទៅកាន់ក្រុមប្រឆាំងថាសូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ។ សម្តេចបញ្ជាក់ថាសារសម្លេងរបស់សម្តេចនៅតែមានតម្លៃ។ សម្តេចមិនចាំបាច់ចេញសារទីពីរទេ ។ សារទីមួយនៅតែមានតម្លៃឲ្យចាប់យកទាំងអស់អ្នកណាក៏ដោយដែលមកបំផ្លាញស្ថេរភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគឺចាប់យក ទាំងអស់មិនឱ្យមានទុកទេ ។

សម្តេចតេជោបន្តថា៖«រឿងរបស់លោកឯងលោកឯងមកមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច គេកំពុងតែធ្វើស៊ីហ្គេមទៀត ហើយថាបើទោះបីមហាផ្ទៃមិនឲ្យធ្វើក៏ត្រូវតែធ្វើ ។ខ្ញុំគ្រាន់តែបញ្ជាក់ថាគុកស្វាគមន៍ គុកនិងស្វាគមន៍អាហ្នឹងនិយាយគ្នាឲ្យច្បាស់នៅភ្នំពេញមានអ្នកជ្រុលនិយមម្នាក់ដែលម្នាក់នេះបង្ករឿងមិនចេះចប់ ថ្ងៃមុនគេថាគុក ដាក់បានតែជាមួយអ្នកណា អត់ទេស្វាគមន៍លោកឯងសារជាថ្មីដើម្បីត្រឡប់ចូលគុកវិញ អាហ្នឹងនិយាយឱ្យច្បាស់ជាមួយគ្នា ។ អ្នកឯងសាកលមើលៗបើក្រសួងមហាផ្ទៃគេ មិនឲ្យធ្វើហើយសាលាក្រុងគេមិនឲ្យធ្វើហើយលោកឯងនៅតែធ្វើហើយ។ បងប្អូននានាកុំទៅចាញ់បោក មកងាប់មកជាប់គុកជំនួសគេនោះដោយសារតែអារឿងកំហុសអ្នក ឯងធ្វើខ្លួនឯងតើ»។

សម្តេចតេជោ ហ៊ុន សែន បន្តថាសម្តេចមានកាតព្វកិច្ចក្នុងឋានៈជានាយករដ្ឋមន្ត្រីប្រទេសមួយ សម្តេចត្រូវមានសិទ្ធិគ្រប់គ្រងថែទាំសណ្ដាប់ធ្នាប់ សម្រាប់មនុស្ស ១៧ លាន នាក់ មិនមែនសម្រាប់បក្សអ្នកឯងមួយទេ គឺសម្រាប់គណបក្សនយោបាយទាំងអស់ ។ លោកឯងកុំគិតស្មានថា ហ៊ុន សែន និយាយលេង ហ៊ុន សែន តែនិយាយហើយគឺធ្វើ លោកឯងសាកល្បងលមើល ចេញមកសាកមើលបើលោកឯងពូកែ ។ ខ្ញុំនឹងឱ្យវាយខ្នោះភ្លាម ។ ហើយវ៉ៃខ្នោះហើយមិនបាច់មកបញ្ជូនមកភ្នំពេញទេគឺបញ្ជូនទៅព្រះវិហារតែ ម្តងឲ្យឆ្ងាយបន្តិចទៅ ។

សម្តេចតេជោបន្តទៀតថា៖«និយាយឱ្យវាច្បាស់បន្តិចមើល អីក៏វាខូចម៉្លេះ ខូចនោះមហាខូច ស្អីឡើងបាតុកម្ម ស្អីឡើងបាតុកម្ម រំលត់អាក្រុមបាតុកម្មនិងម្ដងមើល ធ្វើថៅ កែប៉ុន្មានទសវត្សរ៍មកហើយ ឥឡូវចង់ធ្វើទៀតអីចង់សាក និយាយឱ្យហ្អែងច្បាស់ៗតែម្ដងទៅ… »។

សម្តេចបន្តឲ្យដឹងទៀតថា នៅក្នុងផ្ទៃក្នុងគណបក្សនេះគឺអត់ត្រូវគ្នាទេ គេមិនមែនចង់ធ្វើបាតុកម្មនោះទេ ។ ប៉ុន្តែមានម្នាក់ដែលចង់ធ្វើបាតុកម្មដល់តែផ្ទៃក្នុងគេមិនឲ្យ ធ្វើក៏បញ្ជូនព័ត៌មានចេញទៅឲ្យវិទ្យុបរទេផ្សាយ ។ ឥឡូវលោកឯងប្រថុយធ្វើតាមការប្ដេជ្ញាចិត្តរបស់លោកឯងទៅ ខ្ញុំក៏ត្រូវធ្វើតាមការប្ដេជ្ញាចិត្តរបស់ខ្ញុំដែរ ។ វ៉ៃខ្នោះពួក លោកឯងដើម្បីបញ្ចូលទៅក្នុងមន្ទីរឃុំឃាំង ក្នុងគោលដៅរក្សាសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេស ជាពិសេសក្នុងដំណាក់កាលដែលយើងប្រារព្ធពិធីស៊ីហ្គេមនេះគឺ មិនអនុញ្ញាតឱ្យមានភាពរញ៉េរញ៉ៃនោះទេ។

សម្តេចតេជោបានព្រមានទៀតថា៖«សូមកុំប្រមាថ កុំប្រមាថរាជរដ្ឋាភិបាល ខ្ញុំអត់មានជម្លោះជាមួយអ្នកឯងទេ ។ ខ្ញុំជាគូប្រកួតប៉ុន្តែខ្ញុំ ត្រូវមានតួនាទីមួយក្នុងឋានៈ ជានាយករដ្ឋមន្ត្រីគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់របស់ប្រទេស» ៕

Post navigation