Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន បញ្ហាឌីជីថលនៅកម្ពុជាបានដើរទៅមុខ១០ឆ្នាំមុនកាលកំណត់ការប្រើប្រាស់បច្ចេកវិទ្យា

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានធ្វើការកត់សំគាល់ថាកម្ពុជាបានដើរទៅមុខ១០ឆ្នាំមុនកាលកំណត់ការប្រើប្រាស់បច្ចេក វិទ្យាក្នុងវិស័យអប់រំ ។ សម្តេចនាកយរដ្ឋមន្រ្តីបានបញ្ចាក់ថានៅពេលមានវិបត្តិមួយកើតឡើងវាតែងមានកាលានុវត្តភាពនៅទីនោះ តើជាអ្វីទៅជាកាលានុវត្តភាព ដែលកើតចេញពីកូវីដ១៩ ?នោះនៅត្រង់ថាកម្ពុជាក្នុងពេលជួបវិបត្តិកូវីដ១៩ បញ្ហាឌីជីថលបានលោតផ្លោះក្នុងជំហានមួយគួរឲ្យកត់សម្គាល់ខ្លាំងណាស់វាគ្របដណ្តប់ លើវិស័យអប់រំតែម្តង ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣ នាក់នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២​នេះ ។

សម្តេចតេជោនាករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«គេធ្លាប់តែនិយាយជាហូរហែរមកហើយថាវិបត្តិតែងមានកាលានុវត្តភាពនៅទីនោះ,នោះនៅត្រង់ថាប្រទេស កម្ពុជារបស់យើងក្នុងពេលជួបវិបត្តិកូវីដ១៩បញ្ហាឌីជីថលបានលោតផ្លោះក្នុងជំហានមួយគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ក្នុងបញ្ហាឌីជីថលនេះវាគ្របដណ្តប់ធំជាងគេនៅក្នុង វិស័យអប់រំតែម្តង នោះគឺសិស្សនុសិស្សរបស់យើងបានរៀនតាមប្រព័ន្ធអនឡាញ ,ម្សិលមិញខ្ញុំបានឃើញអ្នកនាំពាក្យក្រសួងអប់រំបាននិយាយថាកម្ពុជាបានដើរទៅ មុខ១០ឆ្នាំមុនកាលកំណត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ» ។

សម្តេចរតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖«ទោះបីសម្តេចមិនអាចធ្វើការសន្និដ្ឋានបាននៅរយៈពេលប៉ុន្មាន,ក៏ប៉ុន្តែយើងក៏អាចនឹងមើលឃើញអំពីការជាក់ស្ដែងដែលបានកើតនៅក្នុងប្រទេសរបស់យើងអំពីការជឿនលឿនផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្នុងដំណាក់កាលនៃកូវិដនេះតែម្តង» ។

សម្តេចតេជោបានបន្តថាវាជាភ័ព្ធសំំណាងដែលពិភពលោកក៏ដូចជាកម្ពុជាដែលបញ្ហាបច្ចេកវព័ត៌មានវិទ្យាបានដើរលឿនមួយជំហានមុនកូវីដ១៩មកដល់ ។ ប្រសិន បើគ្មានអនឡាញមុនពេល covid មកដល់ទេប្រហែលជានៅក្នុងពិភពលោកក៏ដូចជាទំនាក់ទំនងនៅក្នុងក្របខណ្ឌប្រទេសរបស់យើងនឹងជួបការលំបាក។សូម្បី តែឆ្នាំទៅយើងត្រូវធ្វើជាម្ចាស់ផ្ទះជាប្រធានអង្គប្រជុំអាស៊ីអឺរ៉ុបយើងមិនមានលទ្ធភាពដើម្បីនឹងដំណើរការប្រជុំនៅទីក្រុងភ្នំពេញដោយប្រមូលផ្ដុំប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជាង ៥០ ប្រទេសចូលរួមបាននោះទេ។ដូច្នេះជម្រើសល្អជាងគេគឺយើងចាប់ផ្ដើមប្រជុំតាមអនឡាញតែម្ដង ។ អាស៊ានពីឆ្នាំកន្លងផុតទៅក៏ដំណើរការតាមប្រព័ ន្ធអនឡាញទាំងអស់ទាំងក្នុងកំរិតរដ្ឋមន្រ្តី និង ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ទាំងនៅវៀតណាម ទាំងនៅប្រ៊ុយណេ ក៏ប៉ុន្តែឆ្នាំនេះតាមរយៈការខិតខំរបស់យើងៗបាន ជំរុញឲ្យមានការជួបប្រជុំផ្ទាល់ ហើយគឺជាការខិតខំមួយដែលយើងបានពុះពារជម្នះដើម្បីនាំប្រទេសរបស់យើងបញ្ចៀសនូវវិបត្តិកូវីដ១៩ រយៈជាង១០០ ថ្ងៃហើយដែល កម្ពុជាគ្មានមនុស្សស្លាប់ដោយកូវីដ១៩ និង រយៈពេល៥២ ថ្ងៃបានធ្វើឲ្យកម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ ប៉ុន្តែបច្ចុប្បន្នបានឆ្លងឡើងវិញ តែស្ថិតក្នុងរង្វង់ក្រោម ៥០នាក់ ក្នុង ១ ថ្ងៃ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា៖អ្វីដែលជាការព្រួយបារម្ភធំជាងគេនៅក្នុងដំណាក់កាលកូវីដ១៩គឺការព្រួយបារម្ភពីការបាត់បង់ធន ធានមនុស្សបាត់ល្បឿននៃការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍប្រទេសជាតិ។មិនគ្រាន់តែកម្ពុជាទេដែលទទួលរងផល ប៉ះពាល់ពីកូវីដ១៩ ប៉ុន្តែពិភពលោកបានជួបប្រទះនូវបញ្ហានេះ។

សម្តេចបានចាត់ទុកថានេះជាហានិភ័យមួយដ៏ធំនិងជាគ្រោះថ្នាក់មួយសម្រាប់ការឈានឡើងនៃសង្គមជាតិធ្វើឲ្យទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ អាចថាមិនសម្រេចគោលដៅ ៕

Post navigation