Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យរដ្ឋមន្រ្តីក្រសួងការងារខ្ចីលុយពីរដ្ឋយកទៅបើកឲ្យកម្មករ

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើស្តីបន្ទាសចំពោះរដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការយឺតយ៉ាងក្នុងការដោះស្រាយបញ្ហារបស់កម្មករ ដែលបានអូសបន្លាយរយៈពេលជាង ២ ខែពាក់ព័ន្ធនឹងការបិទរោងចក្រដោយ មិនបើកលុយឲ្យកម្មករ ។ សម្តេចតេជោបានថ្លែងថាហេតុអីមិនខ្ចីលុយពីរដ្ឋាភិបាលទៅបើកឲ្យកម្មករ រួចហើយចាំដោះស្រាយជាមួយម្ចាស់រោងចក្រជាក្រោយ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣ នាក់នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២​នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖«យប់មិញនេះខ្ញុំឃើញរោងចក្រមួយណានោះ ដែលម្សិលមិញនេះបានទៅដល់ខុន្ទកាល័យរបស់ខ្ញុំ ប្រាប់ថាបានដាក់ញតិ្ត ទៅជាង១ខែហើយជិត ២ខែហើយ មិនទាន់មានចម្លើយ ឥឡូវសូមបញ្ជាក់ទៅទាំងក្រសួងការងារនិងទាំងខុន្ទកាល័យរបស់ខ្ញុំ ទទួលបានញតិ្តតើរបៀបដោះស្រាយវាយ៉ាងម៉េចុះអ្នកណាស់អ្នកទទួលញតិ្តនោះ? ហើយបានប្រគល់ទៅឲ្យអ្នកណា? គេថាក្រុមហ៊ុនហ្នឹងបានបិទហើយ ហើយទៅបង្កើតក្រុមហ៊ុនថ្មីមួយទៀតប៉ុន្តែគេបានបដិ សេធហើយ ។

សម្តេចបន្តថាទោះបីយ៉ាងណាក៏ដោយត្រូវបើកប្រាក់ឲ្យកម្មករ ។ សម្តេចបានផ្តាំទៅរដ្ឋមន្រ្តីក្រសួងការងារថា៖«រឿងនេះជារឿងដែលយើងត្រូវធ្វើ,ព្រោះអីសុខទុក្ខ របស់កម្មករ,កម្មករគាត់រត់មករកយើង គាត់ថាដាក់ពាក្យទៅក្រសួងការងារតាំងពីខែ ៥ …។ក្មួយៗគួរឱ្យអាណិតណាស់,គាត់ថាចុងក្រោយខ្ញុំមិនដឹងថាទៅកន្លែង ណា គឺមានតែទៅកន្លែងហ្នឹងគឺកន្លែងសម្តេចនាយករដ្ឋមន្ត្រីតែម្តង ហើយបើមកដល់កន្លែងហ្នឹងដោះមិនបានទៀតគឺចប់ហើយ »។

សម្តេចតេជោបន្តថា៖«ឯកឧត្តម អ៊ិត សំហេង អើយ កុំពិបាកពេក ថ្ងៃនេះអត់មកទៀត …កាលពីមុនខ្ញុំធ្លាប់ឲ្យអស់លោកខ្ចីលុយយកទៅដោះស្រាយឲ្យកម្មករហេតុអ្វី ពេលនេះមិនដោះ… ។ មានកន្លែងណាមួយនោះមានកម្មកររហូត ៣០០ ប្លាយ ទៅខ្ចីលុយរដ្ឋាភិបាលទៅបើកឲ្យកម្មករសិនទៅចាំដោះស្រាយជាមួយអាក្រុមហ៊ុននោះ ជាក្រោយ ចាំទេ អ៊ិត សំហេង ខ្លួនឯងធ្លាប់ខ្ញុំឲ្យខ្ចីលុយទៅដោះស្រាយជាមួយកម្មករសិន ចំាំដោះស្រាយជាមួយពួកថៅកែរោងចក្រជាក្រោយ តាមរយៈប្តឹងឃាត់ទុក ឬ បង្កគណនេយ្យនៅធនាគារ អាហ្នឹងដូចជាថៅកែមកពីម៉ាឡេស៊ី »

សម្ដេចតេជោបានលើកឡើងទៀតថា៖«ខ្ញុំអំពាវនាវក្រសួងការងារទៅណាអស់ ហើយខេត្តដែលមានទីតាំងរោងចក្រនៅតើទៅណាអស់ហើយមិនចេញមុខដោះស្រាយ បញ្ហាទាំងអស់នេះ ថាយកទៅដាក់ក្រសួងការងារ ,ក្រសួងការងារក៏មិនចេញមុខដោះស្រាយ ,យកទៅដាក់ខុន្ទកាល័យខ្ញុំធម្មតាគេបញ្ជូនទៅក្រសួងសាមីហើយ ក៏មិន ទាន់មានដំណឹង ,គាត់ថាតែដល់ចំណុចចុងក្រោយគឺគាត់មានតែទៅផ្ទះនាយករដ្ឋមន្រ្តីហើយ …»

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖ រឿងកម្មករគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយ គ្នាដាក់ញត្តិប៉ុន្តែយើងមិនបានដោះស្រាយឲ្យគ្នា ,អស់លោកត្រូវ ការលុយប៉ុន្មានបានជាមិនព្រមដោះស្រាយជាមួយកម្មករប៉ុន្មានរយនាក់ហ្នឹង …ហេតុអីមិនធ្វើរឿងប៉ុណ្ណឹងឲ្យចេញ តើទុកប៉ុន្មានខែទៀត?ឬទុកអត់រឿងនេះឲ្យនាយ ករដ្ឋមន្ត្រីទៅដោះស្រាយ មើទុករឿងហ្នឹងឲ្យនាយករដ្ឋមន្រ្តីទៅដោះស្រាយមិនចាំចាំបាច់បង្កើតក្រសួងនោះទេ។

គួរបញ្ជាក់មានកម្មករកម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា មានទី​តាំងនៅ​សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញបានតវ៉ាជាង ៤ ខែមកហើយក្រោយពីថៅកែរោងចក្រ​បិទទ្វាររត់ចោលកម្មករដោយមិនបានបើកប្រាក់ឈ្នូលនិង​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​។ ហើយកាលពីថ្ងៃទី ១៥ ខែសីហា ២០២២ នេះកម្មកររោងចក្រ​ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)បានទៅដាក់ ញត្តិនៅខុទ្ទកាល័យ​របស់​សម្ដេចតេជោ ហ៊ុន សែន​ ៕

Post navigation