Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរនិងជនបរ​ទេសអាចចូលមើលការប្រកួតកីឡាស៊ីហ្គេមដោយមិនបង់ប្រាក់ទាំងអស់

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៣១ខែមីនា ២០២៣ បានប្រកាសឲ្យទាំងប្រជាពលរដ្ឋខ្មែរនិងជនបរ​ទេសមានសិទ្ធិចូលមើលការប្រកួតកីឡាស៊ីហ្គេមដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមិនបង់ប្រាក់ទាំងអស់។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក​នាព្រឹកនេះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងបន្ត ថាសម្ដេចតេជោ ហ៊ុន សែន ​ក៏បានប្រកាសដែរថាសហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវ បង់លុយដែរហើយការផ្សាយរបស់ទូរទស្ស ន៍បរទេសនានាត្រូវទម្លាក់ថ្លៃឬក៏ឲ្យ free តែម្តងទៅព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង។

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នាល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣បានមា នប្រសាសន៍ថាសម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនេះប្រទេសកម្ពុជាបានចំ ណាយថវិកាទៅលើមូលដ្ឋានសម្ភារៈបច្ចេក ទេសក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត។លើសពីនេះទៀតក៏បានចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតអស់រាប់រយលានដុល្លារនិងចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចមិនយល់ព្រមជាដាច់ខាតនៅក្នុងការលក់សំបុត្រទាំងនៅពេលបើកនិងពេលបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា«ដូច្នេះខ្ញុំមិនយល់ព្រមដាច់ខាតឲ្យមានការលក់សំ បុត្រទាំងពេលចូលបើកនិងចូលបិទក៏ដូចការប្រកួតកីឡាផ្សេងទៀតនៅក្នុងរយៈពេលស៊ីហ្គេម »៕

Post navigation