Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាដោះស្រាយករណីវិវាទតាមរោងចក្រឲ្យបានឆាប់និងតាមគោលការណ៍ឈ្នះឈ្នះ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យម្ចាស់រោងចក្រ ភាគីសហ ជីព និង កម្មករ និយោជិត ត្រូវដោះស្រាយរួមគ្នាឲ្យបានឆាប់បញ្ហាវិវាទដែលកើតមាននៅតាមរោងចក្រ តាមគោលការណ៍ឈ្នះឈ្នះ និង ចៀសវាងទៅតាមផ្លូវតុលាការ។សម្តេចតេជោបញ្ជា ក់ថាមានតែគោលការណ៍ឈ្នះឈ្នះប៉ុណ្ណោះដែលអាចដោះស្រាយបាន យើងត្រួវរួមគ្នាធ្វើយ៉ាងម៉េចឲ្យប្រទេសជាតិយើងមានសេចក្តីសុខ មានស្ថិរភាព ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រូបភ្នំពេ ញចំនួន១៩០០០ នាក់នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«បើមានករណីវិវាទត្រូវដោះស្រាយឲ្យឆាប់សហជីព ម្ចាស់រោងចក្រ តំណាងកម្មករខិតខំដោះស្រាយដោយមានការចូលរួម ពីក្រសួងការងារនិងអាចជ្ញាធរមូលដ្ឋានមានតែគោលការណ៍ឈ្នះឈ្នះ ប៉ុណ្ណោះដែលអាចដោះស្រាយបានហើយចៀសវាងទៅតាមផ្លូវតុលា ការ។ […] យើងទាំងអស់គ្នាត្រួវរួម គ្នាធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសជាតិយើងមានសេចក្តីសុខមានស្ថិរភាព»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថារោងចក្រសហគ្រាសទាំងអស់ត្រូវក្លាយជាសហគមន៍សុខសាន្តហើយនិយោជកនិងកម្មករត្រូវសាមគ្គីយោគយល់អធ្យាស្រ័យគ្នាដោយ យកច្បាប់និងបទដ្ឋានទាំងអស់ធ្វើជាគោល ។ ជាមួយគ្នានេះសម្តេចតេជោបានបន្តអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ យោគយល់ចំពោះកម្មករ-កម្មការិនី និងគិតគូរអំពីសុខទុក្ខកម្មករព្រោះនៅពេលដែលកម្មករមានសុខភាពល្អ កម្មករនឹងធ្វើការងារផ្តល់ទិន្នផលខ្ពស់ ។

សម្តេចតេជោមានប្រសាសន៍ទៀតថាកន្លងមកមានបញ្ហាមួយចំនួនដែលតែងតែកើតមានឡើងនៅតាមបណ្តារោងចក្រនានារួមទាំងករណីម្ចាស់រោងចក្ររត់ចោលជា ដើមដែលធ្វើឱ្យកម្មករ-កម្មការិនី បាត់បង់ផលប្រយោជន៍។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបានធ្វើបុរេបទានលុយទៅឱ្យក្រសួងការងារដើម្បីដោះស្រាយទៅឱ្យកម្ម ករ-កម្មការិនី។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការចុះជួបកម្មករ និយោជិត មិនមែនជាការជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខនិងស្ថានភាពការងាររបស់កម្ម ករនិយោជិតនិងរបៀបដោះស្រាយបញ្ហា ព្រោះនេះជាបញ្ហាសេដ្ឋកិច្ចជាតិជាបញ្ហាការងារធ្វើរបស់ពលរដ្ឋ ជាប្រាក់ចំណូលរបស់ពលរដ្ឋ ដែលយើងត្រូវតែរកវិធីដោះស្រាយ។

ទន្ទឹមគ្នានេះសម្ដេចតេជោ​នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ច្បាស់ណាស់អ្នកខ្លះគេថា «លោក ហ៊ុន សែន មកចុះជួបកម្មករវិនយោជិតនេះ ច្បាស់ជាមក រកសន្លឹកឆ្នោតគឺយកចំណេញខាងនយោបាយ ប៉ុន្ដែសូមផ្ដាំត្រឡប់ទៅវិញថា “អាល្ងង់ បើគេធ្វើដើម្បីតែខាត គេមិនដែលធ្វើទេ”» ។ សម្ដេចតេជោបន្តថា «ពួកលោកឯងធ្វើ ក៏ដើម្បីតែចំ ណេញដែរ ឯខ្ញុំធ្វើដើម្បីតែខាតផលប្រយោជន៍កម្មករ ឬផលប្រយោជន៍ប្រទេសជាតិ ខ្ញុំមិនធ្វើទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងធ្វើនេះគឺដើម្បីកូនៗចៅៗដើម្បីក្រុមគ្រួសាររបស់អ្នក ទាំងឡាយ ដែលសព្វថ្ងៃកំពុងតែពឹងផ្អែក ទៅលើប្រាក់ចំណូលពីកូនៗចៅៗទាំងឡាយនៅទីនេះ»។

គួររំឭកជូនថាកាលពីបេសកកម្មជុំទី១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបជាមួយកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៧៧ លើក ដែលមានកម្មករ/កម្មការិនីចូលរួមប្រមាណជិត១លាននាក់។ នៅក្នុងបេសកកម្មលើកទី១ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញចំពោះអនុសាសន៍ចំនួន ១០ចំណុច រួមមាន៖ ទី១. គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួល២ដងក្នុងមួយខែជូនកម្មករនិយោជិត។ទី២. ផ្ដល់ការពិនិត្យព្យាបាលជំងឺ ជូនកម្មករនិយោជិតដោយមិនបង់ប្រាក់។ទី៣. នៅពេលកម្មការិនីសម្រាលកូន ត្រូវបើកប្រាក់ឈ្នួល១២០ភាគ រយនិងអនុញ្ញាតឲ្យឈប់សម្រាកមាតុភាពរយៈពេល៣ខែ។ ទី៤. ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូន១នាក់ថវិកា៤០ ម៉ឺនរៀលកូន២នាក់៨០ម៉ឺនរៀលនិងកូន៣នាក់១លាន២សែនរៀលព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតផ្ទាល់។ទី៥.និយោជកត្រូវបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០ភាគរយជំនួសកម្មករនិយោជិត។ទី៦.ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួលនិងជំរុញការ តភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ទី៧.ដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត ដែលបម្រើការនៅក្នុងវិស័យឯកជន ។ទី៨.អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត៦ខែម្តង។ទី៩. ក្រសួងការ ងារនិងក្រសួងពាក់ព័ន្ធត្រូវបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូននិងការធ្វើដំណើររបស់កម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូននិងពង្រឹ ងការអនុវត្តច្បាប់ចរាចរផ្លូវគោក។ទី១០.បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះនិងបង្កលក្ខណៈសម្បត្តិឱ្យពលករទទួលបានរប បគាំពារសង្គមទាំងបច្ចុប្បន្ននិងពេលដែលវិលត្រឡប់មកវិញ ៕

Post navigation