Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន អញ្ជើ ញសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទី តាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ(ROYAL GROUP PIINOM PENH SEZ)សរុបចំនួន ១៩,០០០នាក់មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន មាន កម្មករ និយោជិត១៦,០០០នាក់, រោង ចក្រ រ៉ុងវីន ហ្គាមិនមានកម្មករនិយោជិតចំនួន១ ,៥០០នាក់និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិតចំនួន១,៥០០នាក់ ។

រោងចក្រ ម៉ាវ៉ល ហ្កាមិន (Muvel Giman) មានផ្ទៃដីសរុបចំនួន៥១ហិកតាមានដើមទុនវិនិយោគ ២៥០លានដុល្លារអាមេរិក(ដោយមិនគិត ថ្លៃដី)បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ០៨ ខែកញ្ញាឆ្នាំ២០២០ជាប្រភេទរោង ចក្រកាត់ដេរសំលៀកបំពាក់ អាវរងារនិង ខោកីឡា ម៉ាកល្បីៗគឺណៃគឺ (NIKE), ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបបរិមាណនាំចេញ៤២,៩៥២, ០២៨កំប្លេរទំហំទឹកប្រាក់នាំចេញ៤២៧ ,៦៣១,០១៧ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

រោងចក្របានអនុវត្តប្រកបដោយអនុ លោមភាពតាមច្បាប់ស្តីពីការងារមានសុខដុមនីយកម្មទំនាក់ទំនង វិជ្ជាជីវៈ និងបានផ្ដល់ជូននូវអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ ដុល្លារទៅ ៦៩០ដុល្លារ។ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារ ប្រាក់សោហ៊ុយធ្វើ ដំណើរ ២២ដុល្លារ ផ្តល់អាហារថ្ងៃត្រង់មួយពេលនិងប្រាក់ឧបត្ថម្ភ១០ ដុល្លារ។

ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រូប ភ្នំពេញ ត្រូវបានបង្កើតឡើងដំ បូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ»នៅថ្ងៃទី១៦ខែមីនា ឆ្នាំ ២០២២ ។
តំបន់សេដ្ឋកិច្ចពិសេសនេះមានទំហំផ្ទៃដី៣៥៧ហិកតាមានទុនវិនិយោគ ៧៤៥លានដុល្លារ។មានរោងចក្រសហគ្រាសសរុប៩៨ កំពុ ងដំណើរការក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ,ថៃ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ,សឹង្ហបូរី៤រោងចក្រ, សហរដ្ឋ អាមេរិក៣រោង ចក្រ,កម្ពុជា ៣រោងចក្រ , អូស្ត្រាលី២រោងចក្រ, ហូឡង់ ២ រោង ចក្រ , កូរ៉េខាងត្បូង១ រោងចក្រ, ហ្វីលី ពីន១រោងចក្រ, ស៊ុយអែត១រោងចក្រ, និងវៀតណាម១រោងចក្រប្រើប្រាស់កម្ម ករនិយោជិតសរុប៤១,៣៧០នាក់ទំហំ ទឹកប្រាក់នាំចេញបានកើនដល់ ៩៧៧ លានដុល្លារក្នុងឆ្នាំ២០២២។

ផលិតកម្មនិងសេវាកម្មសំខាន់ៗរួមមាន ៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ,កាត់ដេរសម្លៀកបំពាក់,ផលិ តផលអាហារនិងភេសជ្ជៈ, សម្ភារៈវេចខ្ចប់(ប្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿង បង្គុំរថយន្ត, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ,ចំណីសត្វ, គ្រឿងសំណ ង់,បោះពុម្ព, កែច្នៃសំណល់,គ្រឿងសម្អា ង,ស្បែកជើង,ផលិតផលធ្វើពីស្បែក , ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា ធនា គារ ភោជនីយដ្ឋាន៕សរន

Post navigation