Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក គីម ជីន ព្យូ (Kim Jin Pyo)ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះនៅវិមាន៧មករា រាជធានីភ្នំពេញ ។

លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា៕

Post navigation