Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ កម្មការិនីទាំងអស់ ដែលកន្លងទៅ បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន

Views: 3

ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណកម្មករ កម្មការិនី និងក្រុមគ្រួសារទាំងអស់ ដែលកន្លងទៅ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០ នាក់ នាព្រឹកថ្ងៃទី២៧ ឧសភា ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បើគិតទៅ វានៅសល់ត្រឹមពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោត និងមកដល់អំពាវនាវ ឱ្យបងប្អូនទាំង អស់ ទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាង ដែលខ្លួនពេញចិត្ត ហើយ ក៏សូមអរគុណ រយៈពេលកន្លងទៅ ខ្ញុំដឹងថា សន្លឹកឆ្នោត ក៏ចេញពីតាមរយៈកម្មករ កម្មការិនី និងក្រុមគ្រួសារ យ៉ាងច្រើន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ បានបញ្ជាក់ជូនកម្មករ​កម្មការិនី នៅទីនោះថាៈ “អ្វីដែលសម្តេចចង់ និយាយបន្ថែម គឺត្រូវរក្សាសន្តិភាព ឱ្យបាន ទើបមានការអភិវឌ្ឍអ្នកទាំងអស់គ្នា បានដឹងហើយថា ដើម្បីរក្សាសន្តិភាព មានអ្នកណា ដែលរក្សាសន្តិភាពបាន។ អ្នកស្វែងរកសន្តិភាព គឺជាអ្នកដែលការពារសន្តិភាព អ្នកដែលគេមិនបានខិតខំស្វែងរក គឺគេគិតយ៉ាងម៉េច ធ្វើឲ្យមានបញ្ហាអស្ថេរភាពក្នុងប្រទេស គេមិនបានគិតទៅដល់ រឿងពាក់ព័ន្ធនឹងអ្នកណាស្លាប់ អ្នកណារស់នោះទេ។ ធ្វើម៉េចឱ្យតែបានអំណាច ។

សម្តេច​បានបញ្ជាក់ថាៈ អ្នកដែលការពារសន្តិភាពបាន គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ។ ព្រោះអ្នកដែលស្វែ ងរកសន្តិភាព អ្នកដែលការពារសន្តិភាព មានលទ្ធភាព ការពារសន្តិភាពពិតប្រាក ដ។ គ្មានអ្នកណា ក្រៅពីគណបក្សប្រជាជនកម្ពុជាទេ។ សម្តេច បានបន្តថាៈ សម្តេចមិនមែនយកឱកាសនេះ ដើម្បីឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែ សម្តេចគ្រាន់តែនិយាយរឿងពិតតែប៉ុណ្ណឹង ៕ V / N

Post navigation