Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបញ្ជូនមន្រ្តីកសិកម្ម ទៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស

Views: 1

ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យចាត់បញ្ជូន មន្រ្តីជំនាញកសិកម្ម ទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ រួចហើយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យគ្រប់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីជំនាញកសិកម្ម ដែលចុះទៅជួយនៅតាមមូលដ្ឋាន គ្រប់ឃុំទាំងអស់ ផងដែរ។

ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ម៉ាស៊ីនស្ទូង ចំនួន ១០០ គ្រឿង ទៅឲ្យក្រសួងកសិកម្ម ដើម្បីរុញទៅខេត្ត ដែលត្រូវផលិតពូជស្រូវ ៕​ V / N

Post navigation