Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់កីឡាករកីឡាការិនីថាការឈ្នះចាញ់គឺជាមេរៀននិងបទពិសោធន៍

Views: 5

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់កីឡាករ កីឡាការិនី ថា ការឈ្នះចាញ់ពីការប្រ កួតកីឡាគឺជាមេរៀននិងបទពិសោធន៍សម្រាប់កីឡាករ កីឡាការិនីម្នាក់ៗក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ សម្តេចតេជោសង្កត់ធ្ងន់ថាផ្ទុយទៅវិញការអាក់អន់ចិត្តឬការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការប្រកួ តអាចធ្វើឱ្យបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែងបន្តដើម្បី យកឈ្នះក្នុងការប្រកួតនៅពេលអនាគត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ឆ្នាំ ២០២២ នៅល្ងាចថ្ងៃទី ៣០ ខែ វិច្ឆិកា ២០២២ ដែលប្រារព្ធធ្វើនៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសម្តេចពិតជាមានមោទនភាពចំពោះការរៀបចំពិធីនិងដំណើរការនៃការប្រកួតដ៏ល្អនេះដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង ៤ ម៉ឺននាក់និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ ។ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំនិងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនីនិងយោធិនបញ្ជាការដ្ឋាន-អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់និងការសម្ដែងប្រកបដោយទេពកោសល្យដែលនេះបង្ហាញនូវកិច្ចសហការ ល្អក្នុងស្មារតីសាមគ្គីភាពនិងការទទួលខុសត្រូវខ្ពស់ ។

ទោះយ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់កីឡាករ -កីឡាការិនីថាការឈ្នះចាញ់ពីការប្រកួតកីឡាគឺជាមេរៀននិងបទពិសោធន៍សម្រាប់កីឡាករ កីឡាការិនី ម្នាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញការអាក់អន់ចិត្តឬការបាក់ទឹកចិត្តដោយសារការចាញ់ ក្នុងការប្រកួតអាចធ្វើឱ្យបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែងបន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេ លអនាគត ។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម ទៀតដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើមបានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ ។

សម្តេចតេជោមានសុទិដ្ឋិនិយមនិងសូមអបអរសាទរចំពោះក្រុមកីឡាករ-កីឡាការិនីក្រសួងស្ថាប័ននិងរាជធានី-ខេត្តដែលបានទទួលចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ ។ សម្តេចសូមលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡានិងបំផុសចលនាកីឡាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត ។ ចំពោះក្រសួងស្ថាប័នរាជធានី-ខេត្តដែលទទួលបានលទ្ធផលមិនល្អសូមបន្តយកចិត្តទុកដាក់កែលម្អនិងខិតខំប្រឹងប្រែងបន្ថែមដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រកួតកីឡា ជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅឆ្នាំ ២០២៤ ខាងមុខ ។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថានៅនៅក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំ ២០២៤ សម្តេចនឹងចូលរួមប្រកួតក្នុងកីឡាអ៊ុកផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថាដូចសម្តេចបានលើកឡើងជាញឹកញាប់នៅក្នុងព្រិត្តិការណ៍កីឡាវិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងការ បង្កើនសាមគ្គីភាពនិងការលើកកម្ពស់មូលធនសង្គមដែលទាំងនេះគឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់ ។ការរៀបចំនិងការចូលរួមក្នុង ការប្រកួតកីឡាបង្កើនការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកីឡាករ-កីឡាការិនីក៏ដូចជាក្រសួង ស្ថាប័ន និងរាជធានី-ខេត្តដែលបានចូលរួមក្នុង ការប្រកួតទាំងអស់ ។ ជាងនេះទៀតកីឡាក៏រួមចំណែកដល់ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បញ្ចៀសបាននូវការប្រព្រឹត្តិបញ្ហាសង្គមនានាដូចជាការប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា រក្សាបាននូវកម្លាំងកាយរឹងមាំនិងការលើកកម្ពស់ សុខភាពល្អដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់បង្កើនផលិតភាពពលកម្ម និង ភាពរឹងមាំនៃ សេដ្ឋកិច្ចជាតិ ។ ជារួម កីឡាជួយពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃលើកកម្ពស់គុណភាពជីវិតនិងមានសុភមង្គល ក្នុងក្រុម គ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូល ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើងក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ»មានរយៈពេល១២ថ្ងៃគឺចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី៣០ខែវិច្ឆិកា។ការប្រកួតកីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦វិញ្ញាសា, និងមានប្រតិភូកីឡាសរុប៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប២២២នាក់,មាន ៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមានអត្តពលកម្មហែលទឹកបាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួតបានឱ្យដឹងថាក្រោយការប្រកួតដ៏ស្វិតស្វាញរយៈប្រមាណ១២ថ្ងៃនេះ ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់ លេខ១ទទួលបានមេដា យសរុប ២១៤មេដាយ(មាស១០៤, ប្រាក់៦១, សំរឹទ្ធិ៤៩), ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ២ទទួលបានមេដាយសរុប ១២៤ (មាស៦០, ប្រាក់៣៣, សំរឹទ្ធិ៣១),ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុឈរចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសរុប៧៧ (មាស២៩, ប្រាក់២៤,សំរឹទ្ធិ៧៧), លេខ​៤ ខេត្តកណ្តាលមេដាយ​សរុប​៧៧ (មាស​២១ប្រាក់​១៩និង​សំរឹទ្ធ​៣៧ ), លេខ​៥ខេត្តសៀមរាបមេដាយ​សរុប​៤៦ (មាស​១៣ ប្រាក់​១៩ និង​សំរឹទ្ធ​១៤),លេខ​៦ខេត្តព្រៃ វែងមេដាយ​សរុប​៥១ (មាស​១២ ប្រាក់​១៨ និង​សំរឹទ្ធ​២១)​,លេខ​៧ រាជធានី​ភ្នំពេញមេដាយ ​សរុប​៦៧ (មាស​១០ ប្រាក់​២១ និង​សំរឹទ្ធ​៣៦),លេខ​៨ ខេត្តស្វាយរៀង មេដាយ​សរុប​៣១ (មាស​១០ ប្រាក់​១៥ និង​សំរឹទ្ធ​៦),លេខ​៩ ខេត្តកំពត មេដាយ​សរុប​២៣ (មាស​៩ ប្រាក់​៦ និង​សំរឹទ្ធ​៨),លេខ​១០ ខេត្តតាកែវ មេដាយ​សរុប​១៥ (មាស​៩ ប្រាក់​២ និង​សំរឹទ្ធ​៤) ,លេខ​១១ខេត្តកំពង់ចាមមេដាយ​សរុប​៣៤ (មាស​៨ ប្រាក់​៨ និង​សំរឹទ្ធ​១៨ ),លេខ​១២ខេត្តកំពង់ឆ្នាំងមេ ដា យ​សរុប​៤០ (មាស​៦ ប្រាក់​១០ និង​សំរឹទ្ធ​២៤),លេខ​១៣ខេត្តបាត់ដំបងមេដាយ​សរុប​៣០ (មាស​៦ ប្រាក់​៨ និង​សំរឹទ្ធ​១៦)​,លេខ​១៤ ខេត្ត​កែបមេដាយ​សរុប​១៨ (មាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៦ ),លេខ​១៥ ខេត្ត​ប៉ៃលិនមេដាយ​សរុប​៣០ (មាស​៥ ប្រាក់​៩ និង​សំ​រឹ​ត្ធ​១៦),ខេត្តកំពង់ស្ពឺ មេដាយ​សរុប​២៧ (មាស​៤ ប្រាក់​១០ និង​សំរឹទ្ធ​១៣) ,លេខ​១៧ ខេត្ត​ព្រះ​សីហ​នុ មេដាយ​សរុប​២០ (មាស​៤ ប្រាក់​៨ និង​សំរឹទ្ធ​៨),លេខ​១៨ ខេត្តក្រចេះ មេដាយ​សរុប​៧( មាស​៤ ប្រាក់​៣ ),លេខ​១៩ ខេត្ត​ខេត្តស្ទឹងត្រែងមេដាយ​សរុប​២១(មាស​៣ ប្រាក់​៨ និង​សំរឹទ្ធ​១០),លេខ​២០ខេត្តពោធិ៍សាត់មេដាយ​សរុប​១១ (មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៥),លេខ​២១ ខេត្តកោះ កុង មេដាយ​សរុប​១០ (មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៤),លេខ​២២ខេត្ត​ត្បូងឃ្មុំ មេដាយ​សរុប​១៦ (មាស​១ ប្រាក់​៨ និង​សំរឹទ្ធ​៧),លេខ​២៣ខេត្តព្រះវិហារមេដាយ​សរុប​៣ (មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១),លេខ​២៤ខេត្ត​រតនគីរីមេដាយ​សរុប​៣(មាស​១ ប្រាក់​១និង​សំរឹទ្ធ​១),លេខ ​២៥ ខេត្តបន្ទាយមានជ័យមេដាយ​សរុប​១៧ (ប្រាក់​៨ និង​សំរឹទ្ធ​៩) ,លេខ​២៦ខេត្តកំពង់ធំ មេដាយ សរុប​៦ (ប្រាក់​១ និង​សំរឹទ្ធ​៥ ),លេខ​២៧ ខេត្ត​មណ្ឌល​គី​រី មេដាយ​សរុប​៥ (ប្រាក់​១ និង​សំរឹទ្ធ​៤ )និង​ លេខ​២៨ខេត្តឧត្តរមានជ័យមាន​មេដាយ​ប្រាក់​១​ ។

ដោយឡែកលទ្ធផលនៃការប្រកួតកីឡាជនពិការជាតិលើកទី១វិញចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តកណ្តាល ទទួលបានមេដាយសរុប២៨ (មាស១៥, ប្រាក់៤, សំរឹទ្ធិ៩),ចំណាត់ ថ្នាក់លេខ២ បានទៅលើខេត្តស្វាយរៀង ទទួលបានមេដាយសរុប១៣ (មាស៧, ប្រាក់៥, សំរឹទ្ធិ១), ចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តកំពត ទទួលបានមេដាយសរុប៧ (មាស៤, ប្រាក់៣, សំរឹទ្ធិ០), ចំណាត់ថ្នាក់លេខ៤ បានទៅលើរាជធានីភ្នំពេញទទួលបានមេដាយសរុប២២ (មាស៣, ប្រាក់៩, សំរឹទ្ធិ១០) និងចំណាត់លេខ៥បានទៅលើខេត្តកំពង់ស្ពឺទទួលបា នមេដាយសរុប១០ (មាស៣, ប្រាក់៤, សំរឹទ្ធិ៣)។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ។ ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតកម្រិតជាតិនិងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អនិងដណ្តើ មមេដាយឱ្យបានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ​នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេ មតែម្តងដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយ នេះ។

ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចហើយដោយផ្តល់ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំនិងការកាត់សេចក្តីការប្រកួតជាក់ស្ដែងនៅលើទីលានប្រកួត ។ បន្ថែមពីលើនោះការប្រកួតនេះក៏ជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួតនិងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានី ខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំងសម្រាប់ការប្រ កួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។

ព្រឹត្តិការណ៍បិទកីឡាជាតិនៅថ្ងៃនេះព្រឹត្តិការណ៍សិល្បៈជាច្រើនអមជាមួយផងដែរមិនខុសពីពេលបើកព្រឹត្តិការណ៍នោះឡើយ។ទស្សនីយភាពសិល្បៈដែលនឹងបង្ហាញក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣និងកីឡាជនពិការជាតិលើកទី១ មានដូចជា៖ការសម្តែងបទចម្រៀង «មហាគ្រួសារកីឡា»,ការសម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ«សំឡេងព្រលឹ ងតន្ត្រីបុរាណខ្មែរ»,ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ»ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ,ទស្សនីយភាពចម្រៀង «ល្ខោនខោលសន្តិភាព» សម្តែងដោយ លោក ងួន ចាន់ដេវិត,ទស្សនីយភាព «ពន្លឺអនាគតតេជោសន្តិភាព»,ចម្រៀង «រស់ជាខ្លួនឯង»ដោយលោកស្រី ឱក សុគន្ធកញ្ញា, ទស្សនីយភាពចម្រៀង «Time To Rise »ដោយលោក ម៉ាន់ វណ្ណដា។ បន្ទាប់មកមានពិធីពន្លត់ភ្លើងគប់អមដោយការអុជកាំជ្រួចនិងក្បាច់រាំអន្តរជាតិ។ ព្រឹត្តិការណ៍បិទនេះ ប្រព្រឹត្តទៅយ៉ាងមហោឱឡារឹកជាទីបំផុត ដោយមានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់៕

Post navigation