Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន រំលឺកអនុស្សាវរីយ៍កាលពី ២៧ ឆ្នាំមុនជាមួយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅក្នុងសន្និសីទរួមគ្នាជាមួយលោកអាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាថ្ងៃទី២៧ខែមីនា២០២៣សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកឡើងវិញអំពីអនុស្សាវរីយ៍បាយមួយពេលដែល លោក អាន់វ៉ា អ៊ីប្រាហ៊ីមនិងលោកជំទាវ បានរៀបចំជូនសម្តេចនិងសម្តេច កិត្តិព្រឺទ្ធបណ្ឌិតកាលពីឆ្នាំ ១៩៩៦ ។ ដោយសម្តេចចាត់ទុកថារឿននេះគឺជាអនុស្សាវរីយ៍ដែលគួរឲ្យចងចាំហើយជាមិត្តភាពសម្រាប់សម្តេចនិងលោកអាន់វ៉ា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«មុននឹងបញ្ចប់ខ្ញុំគួរតែនិយាយថាខ្ញុំហ្នឹងលោកអាន់វ៉ាជាមួយលោកជំទាវមិនមែនទើបតែស្គាល់គ្នានៅ ថ្ងៃនេះទេអនុស្សាវ រីយ៍ដែលគួរចងចាំបំផុតគឺការរៀបចំបាយមួ ពេលនៅឯគូឡាឡាំពួក្នុងឆ្នាំ ១៩៩៦ រយៈពេល២៧ឆ្នាំក្រោយយើងបានជួបគ្នាឡើងវិញនៅទីក្រុងភ្នំពេញដែលខ្ញុំសូមឱកាសនេះ អបអរសាជាថ្មីម្តងទៀតជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ហើយតាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យភរិយាខ្ញុំផ្តាំផ្ញើសួរសុខទុក្ខចំពោះភរិយាឯកឧត្តម ដែលឯក ឧត្តមមានភរិយាដ៏គួរឲ្យគោរព ហើយភរិយាឯកឧត្តមនិងភរិយារបស់ខ្ញុំមានជោគវាសនាប្រហា ក់ប្រហែលគ្នានៅពេលដែលប្ដីកំពុងតែជួបការលំបាកភរិយាត្រូវទទួលនូវអម្រែ កទាំងឡាយ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នារហូតកូនហៅពូ,តែសម្រាប់ឯកឧត្តមខ្ញុំក៏បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្ដមតាមរយៈភរិយាឯកឧត្តមរឿងនេះគឺជាអនុស្សាវរីយ៍ ដែលគួរឲ្យចងចាំហើយជាមិត្តភាពសម្រាប់យើង» ។

ជាការឆ្លើយតបទៅការរំលឹកអនុស្សាវរីយ៍នេះលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសូមអរគុណយើងសូមសម្ដែងនូវការកោតសរសើរចំពោះសម្ដេចចំពោះបដិសណ្ឋា រកិច្ចចំពោះរូបលោកនិងគណៈប្រតិភូ ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថាទោះបីជាទស្សនកិច្ចខ្លីក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែជាពេលវេលាគួរឲ្យចងចាំហើយនិងមានខ្លឹមសារដ៏ជ្រាលជ្រៅដូចសម្តេចតេ ជោ ហ៊ុន សែន បានលើកឡើង យើងជាមិត្ត ២៧ ឆ្នាំហើយហើយមានបទពិសោធស្រដៀងគ្នា នឹងជោគវាសនាស្រដៀងគ្នាក្នុងកម្រិតណាមួយនោះយើងទាំងពីរនាក់មានឥរិយាបថមួយរឹងប៉ឹងហើយភរិយាយើងជាសសរស្តម្ភនៅពេលដែលយើងជួបការលំបាក។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្តថា« ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលខ្ញុំត្រូវបានឃុំឃាំងហើយសម្ដេចតេជោបានសួរសុខទុក្ខខ្ញុំតាមរយៈភរិ យារបស់ខ្ញុំហើយនេះ ជាអ្វីដែលខ្ញុំផ្តល់តម្លៃនិងសារៈសំខាន់នៃមិត្តភាព» ៕

Post navigation