Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន រឿងប្រមាថព្រះមហាក្សត្រ ៖មិនលើកលែងឱ្យយឹម ស៊ីណន និង ហ៊ុន កុសល ដាក់ខាត!

Views: 8

ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២២ខែមីនាឆ្នាំ២០២៣នេះសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជាបានបញ្ជាក់ថា”ខ្ញុំមិនអត់ឱនឱ្យអ្នកណាដាច់ ខាតលើការប្រមាថ ចំពោះព្រះមហាក្សត្រគឺត្រូវតែអនុវត្តទៅតាម ផ្លូវច្បាប់ហើយ ខ្ញុំមិនទទួល យកការសុំទោសណាទាំងអស់សុំប្រកាសឱ្យហើយ”។នេះជាការបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងពិតជាបាននាំខ្លួនយុវជនពីរ នាក់យកមកសួរ។សម្តេចតេជោបន្តថា ម្នាក់ឈ្មោះ យឹម ស៊ីណនដែល ធ្លាប់ជាមេបាតុកម្មប្រឆាំងនៅកូរ៉េខាងត្បូង ហើយម្នាក់ទៀតឈ្មោះ ហ៊ុនកុសល ។

សម្តេចតេជោលើកជាសំណួរថា តើការប្រមាថនៅចំណុចណា ?ខ្ញុំសុំយក ឱកាសនេះបញ្ជាក់ ខ្ញុំមិនយកការបកស្រាយនេះបញ្ជូនទៅ តុលាការដើម្បី ចោទប្រកាន់នោះទេប៉ុន្តែខ្ញុំគ្រាន់តែជាការបកស្រាយប៉ុណ្ណោះប៉ុន្តែមិនមែនជាការបញ្ជូនសារទៅតុលាការដែលថាត្រូវធ្វើការចោទប្រកាន់កាត់ទោដនោះទេប៉ុន្តែបើខ្ញុំមិនបានធ្វើការបកស្រាយវាមិនកើត “។

សម្តេចតេជោបន្តថា ម្សិលមិញ ខ្ញុំសម្ដេចក្រឡាហោម,សម្ដេចពិជ័យ លោក ជំទាវ ម៉ែនសំអន,ឯកឧត្តម ជា សុផារ៉ា,ឯកឧត្តម ហង់ជួនណារ៉ុន លោក ជំទាវ ភឿង សកុណា។ និយាយរួមគឺទៅទាំងអស់គ្នា។ សម្តេចតេជោបន្តថាតើកន្លែងណាទៅដែលថាប្រមាថព្រះមហាក្សត្រ សូមឱ្យ ឆ្លើយព្រោះឥឡូវនេះវាមិនអាចអ្នកណាលាក់បាំងបានទេដែលឃ្លីបវីដេអូនៅគ្រប់ទូរទស្សន៍និងអនឡាញទាំងអស់។ តើគ្រប់កន្លែង ដែល ដើរទៅហើយ មាន ការបាំងក្លស់ខ្ញុំសូមជម្រាបជូន។ព្រះមហាក្សត្រលោកយាងតិចៗ លោក ចង់មានបន្ទូលជាមួយខ្ញុំ ខ្ញុំក៏ដើរតាមក្រោយ ព្រះអង្គដើម្បីឆ្លើយ។ ការបាំង ក្លស់ នោះទៀតមិនមែនបាំងឱ្យខ្ញុំទេ។គឺបាំងថ្វាយព្រះអង្គ។ ប៉ុន្តែដោយសារ តែខ្ញុំនៅពីក្រោយព្រះអង្គ។ អញ្ចឹងចំណុចនេះគឺខ្ញុំ ឱ្យឆ្លើយ តើចំណែក ណា ដែលជាការប្រមាថព្រះមហាក្សត្រ ?។

សម្តេចតេជោបន្តថា ការរៀបចំពិធីការគឺជាការរៀបចំយូ រអង្វែង ចំណាស់ អាចថា តាំងពីកកើតរាជាណាចក្រកម្ពុជាទី ៣ មក។គឺរៀបចំបែប ហ្នឹង ឯងព្រះមហាក្សត្រគង់មុខ។ ចំណែកប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រីត្រូវអង្គុយខាងក្រោយនិងចំហៀង។ គឺ មិនមែន បានន័យថា អង្គុយទន្ទឹមគ្នានោះទេ។

សម្តេចបន្តថា បើសិនជាខ្ញុំដើរទៅដល់។ ពេលហ្នឹងហើយឃើញ កៅអីរៀប ទន្ទឹមគ្នាជាមួយព្រះមហាក្សត្រក៏ខ្ញុំដកចេញដែរ។ ក្នុងព្រះរាជពិធី បុណ្យអុំទុក នៅមុខព្រះបរមរាជវាំងក៏តែងតែរៀបចំបែបនេះឯង។ មិនមែននៅទន្ទឹម ស្មើនឹងព្រះអង្គទេ។ ហេតុអីបានជាអ្នកឯងធ្វើអញ្ចឹង?។ ជាចេតនាដ៏អាក្រក់។តែខ្ញុំមិនជំរុញឱ្យតុលាការយកអ្វីដែលខ្ញុំនិយាយទៅធ្វើជាទម្ងន់នៃការចោទប្រកាន់ទេ។អត់ទេ។ប៉ុន្តែខ្ញុំត្រូវធ្វើការបក ស្រាយដើម្បីធានាថាព្រះមហាក្សត្រ នឹងមិនត្រូវបានគេប្រមាថហើយនាយករដ្ឋមន្ត្រីក៏មិនត្រូវបានគេមើលងាយដែរ។

សម្តេចតេជោបន្តថា”ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនអត់ឱនឱ្យអ្នកណាដាច់ខាតលើការ ប្រមាថអស់នេះ គឺត្រូវតែអនុវត្តទៅលើផ្លូវច្បាប់ហើយ ខ្ញុំមិន ទទួលយក ការ សុំទោសណាទាំងអស់ ។ សុំប្រកាសឱ្យហើយ”។

សម្តេចតេជោបន្តថា ព្រះមហាក្សត្រព្រះអង្គជាព្រះប្រមុខរដ្ឋ។ជាស្ថាប័ន ប្រមុខរដ្ឋ។ឯនាយករដ្ឋមន្ត្រីគឺជាប្រធាននីតិប្រតិបត្តិ។ហេតុអី អ្នក ឯង មក បំបែកបំបាក់មកបំភ័យប្រជាពលរដ្ឋក្នុងពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់មើលការផ្សាយបន្តផ្ទាល់។អញ្ចឹង សូមឱ្យ ទូរទស្សន៍គ្រប់ ទាំងអស់ចាក់ផ្សាយឡើងវិញទាំងអស់នូវការផ្សាយបន្តផ្ទាល់ទាំងប៉ុន្មានដើម្បីឃើញកន្លែង ណាថាជាការប្រមាថ ព្រះចេស្ដាព្រះ មហាក្សត្រហើយកន្លែង ណាដែលថាជាស្ដេចពិតប្រាកដ? ដើម្បីឱ្យប្រជាជនមើលទូទៅ នៃការ គោរព របស់ហ៊ុនសែនចំពោះ ព្រះមហាក្សត្រ យ៉ាងម៉េច?។

សម្តេចតេជោបានបន្តថា លើកនេះសុំទោសគឺសំពងហើយ។គឺសំពងមិនមែន សំពងលើសិទ្ធិបញ្ចេញមតិទេ គឺសំពងលើអ្នកណាក៏ដោយ ដែលមួលបង្កាច់ បំភ្លៃព័ត៌មាន ៕សរន / N

Post navigation