Cambodia

សម្តេចតេជោ ហ៊ុន សែន៖ រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

ចែករម្លែក

ដោយ:តារារិទ្ធិ/ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងឳកាសបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ កក្កដា នេះថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះនិងត្រូវវះកាត់ហើយ។

បើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការថ្លែងរបស់សម្តេចគឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់លើ Facebook របស់លោកថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះជាពេលដែលត្រូវធ្វើការវះ កាត់ហើយ»។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ ក្រឡរវាងឧកញ៉ា សង ថន និងប្រជា ពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍ចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានមហាជនក្នុងសប្តាហ៍កន្លងទៅនេះ។

វិវាទដីធ្លីនេះនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាល ស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

ជាមួយគ្នានេះលោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕/B

Football news:

Maurizio Sarri: Lyon has improved. Juve will have a difficult match
Zinedine Zidane: bale chose not to play, the rest is between us
Varane about the match with Manchester City: Real Madrid likes to fight with the best. We'll have to attack
Maurizio Sarri: Dybala is still in the hands of the medics. Ronaldo is training well
Nicolas Anelka: I didn't like the stardom of Real Madrid. I immediately realized that there would be a feud
Sergey Lapochkin: the polygraph Procedure is unpleasant. Not afraid, but puzzled: Why me?
Manchester City want 23 million euros for Eric Garcia, who is claimed by Barcelona