Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ ការយក ចិត្តទុកដាក់របស់សារព័ត៌មានធំៗ ផ្សាយល្អពីកម្ពុជា

Views: 1

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានក្លាយជា ការចាប់អារម្មណ៍ របស់ស្ថា ប័នសារព័ត៌មានធំៗ នៅលើពិភពលោក បានផ្សព្វផ្សាយល្អ អំពីកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយកីឡាករ -កីឡាការិនីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាល្ងាចថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ នេះ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ «ស៊ីហ្គេមនៅកម្ពុជា បានក្លាយជា ប្រធានបទ ការយកចិត្តទុក ដាក់ នៃក្បាលម៉ាស៊ីនសារព័ត៌មានធំៗ រាប់ទាំងស្ថាប័ន CNN, New York Time, South China Morning Post, Channel News Asia ជាដើម បានផ្សាយល្អ អំពីកម្ពុជា ហើយភាពលេចធ្លោ ដែលអស្ចារ្យនោះ គឺកីឡាការិនី ប៊ូ សំណាង បើទោះបីមិនបានជាប់មេដៃមាស ក៏ប៉ុន្តែគាត់បានជាប់មេដៃ ថ្នាក់ពិភពលោក” ។

សម្តេចតេជោ បានបន្តថាៈ “ឥឡូវនេះ បើយើងពិនិត្យមើលជំនាន់បាល់ទាត់ពិភពលោក នៅកាតា អ្នកដែលល្បីឈ្មោះជាងគេ គឺ messi ដែលមកពីក្រុមអាសង់ទីន ហើយដែលទទួលបានពានរង្វាន់។ ប៉ុន្តែ messi ល្បីឈ្មោះយូរហើយ ចំណែក ប៊ូសំណាង ចាប់ផ្តើមមានឈ្មោះល្បី បើប្រៀបធៀប messi គឺគេល្បីយូរហើយ ។ ប៉ុន្តែ ប៊ូ សំណាង បានចាប់ផ្ដើមល្បី ដោយទាក់ទាញទឹកចិត្តប្រជាជនកម្ពុជាផង និងទឹកចិត្តប្រជាជនពិភពលោក ផងដែរ”។

សម្តេចតេជោ បានបន្តថាៈ លុយកាក់ អាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះកម្ពុជា ចាយមិន អស់ទេ… យើងរក្សាទុកឲ្យជាតិយើង ឲ្យកូនចៅជំនាន់ក្រោយ យើងរាប់រយឆ្នាំត ទៅទៀតថា ស៊ីហ្គេមនៅកម្ពុជា ចាប់ផ្ដើមពីកំណែទម្រង់ ក្នុងចក្ខុវិស័យមួយ ទាក់ ទងជាមួយនឹងបញ្ហាជំរុញសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈនៃការ ដែលយើងធ្វើការ ដោយនិយាយតាមមួយបែបថា គឺយើងធ្វើដោយមិនគិតលុយ ការចំណាយអ្វីទាំងអស់ សម្រា ប់អ្នកដែលមកប្រទេសរបស់យើង។

សម្តេចតេជោ បានបន្តថាៈ នេះជាភាពអស្ចារ្យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយយើង រៀបចំបានល្អ បដិសណ្ឋារកិច្ចល្អ។ ជាមួយនឹងបញ្ហានានា ក្នុងហ្នឹងក៏មានការបង្កើត នូវសមត្ថភាពនៃកម្រិតកីឡារបស់យើង ឱ្យឈានឡើងមួយកម្រិតទៀត៕ V / N

Post navigation