Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានមូលនិធិនីប៉ុនជួយកម្ពុជាបន្តទៀត

Views: 1

ដោយៈតារារិទ្ធ/ភ្នំពេញៈព្រឹកថ្ងៃទី ២៤ ខែមីនានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានអញ្ជើញជួបសវនាការជា មួយលោក យូហេ សាសាការ៉ា ប្រធានមូល និធិនីប៉ុន(The Nippon Foundation ) នៅវិមានសន្តិភាពរាជ ធានីភ្នំពេញ ។

លោក អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេ ចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោក យូហេ សា សាការ៉ា បានជំរាបជូនសម្ដេចតេជោអំពីសកម្មភាពរបស់មូលនិធិនីប៉ុននៅកម្ពុជាដែលបច្ចុប្បន្នមូលនិធិនេះមានសកម្មភាព លើវិស័យចំនួន ៤ ។ គឺបង្កើតសាលាផលិតអវយវៈសិប្ប និម្មិតដែលមានអាយុកាលប្រមាណ ៣០ ឆ្នាំមកហើយហើយសាលានេះផលិតអវយវៈសិប្បនិម្មិតមានគុណភាពខ្ពស់បច្ចេកទេសខ្ពស់និងទទួលបានការគោ រពហើយមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សានៅកម្ពុជា។ទីពីរជួយសិ ស្សានុសិស្សនៅតាមជនមបទតាមរយៈការបង្រៀនភាសាអង់គ្លេសនិងផ្តល់អាហារូបក រណ៍ដល់សិស្សប្រមាណ២៥ ០០០ នាក់ឲ្យបានទទួលបានការសិក្សានៅភ្នំពេញផងនិងនៅក្រៅប្រទេសផង។ ទីបីចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ផងដែរ។លោកមានប្រសាសន៍ថារហូតមកដល់ពេលនេះនៅប្រទេសកម្ពុជាស្ទើរតែអស់អ្នកមានកើតជំងឺឃ្លង់និងទី៤ សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេស មីយ៉ាន់ម៉ាជួយដល់ស្ត្រីនិងកុមារក្នុងខណ្ឌផ្នែកមនុស្សុំធម៌ ។

ជាការឆ្លើយតបសម្ដេចតេជោបានសម្ដែ ងការរីករាយចំពោះការរីកចម្រើនរបស់មូល និធិនីប៉ុននៅព្រះរាជាណាចក្រកម្ពុជាដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេជួយដល់ប្រទេសនិងប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិម្មិត។សម្ដេចតេជោបានអរគុណចំពោះលោក យូហេ សាសាការ៉ា ដែលបានជួយដល់កម្ពុ ជាលើវិស័យអប់រំនិងវិស័យសុខាភិបាល ជួយព្យាបាលអ្នកកើតជំងឺឃ្លង់ហើយមិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែជួយដល់កម្ពុជាទេគឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត។

សម្ដេចបានស្នើសុំឲ្យលោក យូហេ  សាសាការ៉ា បន្តជួយដល់កម្ពុជាបន្តទៀត៕

Post navigation