Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់«កិច្ចព្រមព្រៀងបៃតងអាស៊ាន»

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រ ដល់ «កិច្ចព្រមព្រៀង បៃតងអាស៊ាន»ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើងក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះសំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ានឱ្យ កាន់តែមានភាពបៃតងនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ។

ការស្នើឡើងរបស់សម្តេចតេជោហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីថ្លៃងបើកវេទិកាអភិបាលក្រុងអាស៊ាននិងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ានឆ្នាំ២០២២នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ ។

សម្តេចតេជោបានថ្លែងថា៖គម្លាតនៃការកសាងទីក្រុងឆ្លាតក្នុងតំបន់នឹងអាចកើតមានឡើងដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ,រដ្ឋបាលក្រុង,រាជធានីនិងរដ្ឋធានីអាស៊ានត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្ដូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ជុំវិញការកសាងទីក្រុងឆ្លាតជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថលក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាពនិងសោភ័ណភាពទីក្រុងតាម រយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះសម្តេចសូមស្នើឱ្យមានការតម្រឹមកិច្ចខិតខំប្រឹងប្រែងជាមួយការរៀបចំនិងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នាជាក់ស្តែងដូចជាផែន ការសកម្មភាពទីក្រុង ឆ្លាត(SCAPs)ជាដើមដើម្បីធានាបរិយាបន្នក្នុងតំបន់យ៉ាងពិតប្រាកដ ។

សម្តេចតេជោប្រធានអាស៊ានសង្ឃឹមថាកិច្ចពិភាក្សានៅតាមប្រធានបទគន្លឹះនៅថ្ងៃនេះនិងថ្ងៃស្អែកនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដោយមានការចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទស្សនាទាននិងបទពិសោធន៍ដែលនឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ការតម្រង់ទិសនិងពង្រឹងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋានទាំងទ្វេភាគី, ត្រីភាគី,ពហុភាគី ឬ តាមវិស័យគន្លឹះនានា ។

កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីអភិបាលរាជធានី-រដ្ឋធានីទាំង ៩ នៃប្រទេសជាសមាជិកអាស៊ាននិង អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រីនិគណៈប្រ តិភូនៃបណ្តាទីក្រុង អាស៊ានចំនួន ៤៣ ទីក្រុង, អង្គការសមាគមអន្តរជាតិ ៧ ស្ថាប័ន និងបណ្តាខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជាសរុបមានគណៈប្រតិភូជាតិនិងអន្តរជាតិប្រមាណជាង ៤០០ នាក់ ៕

Post navigation