Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានសន្យាមិនឲ្យក្រុមប្រឆាំងជាន់ទឹកដីរបស់ខ្លួន

Views: 3

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអរគុណចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលបានសន្យាជាមួយសម្តេចថាមិនឲ្យក្រុមអ្នកនយោបាយប្រឆាំង ជាន់ទឹកដីម៉ាឡេស៊ី ឬ យកទីតាំងនោះដើម្បីរៀបចំកិច្ចប្រជុំនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានមាប្រសាសន៍ថា៖«ឥឡូវនេះគេងកំពុងរៀបចេញពីកូឡាឡាំពួរ អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានសន្យាជាមួយខ្ញុំបួនដងថាមិនឲ្យអាមួយនេះ(សម រង្ស៊ី )មកទេ គាត់អត់ដឹងទេ ។ គេមកតាមវិស័យឯកជនឯណានោះ ហើយប្រើលិខិតឆ្លងដែនបារាំង ។ គេប្រុងប្រជុំម្សិលមិញហើយគេមិនឱ្យប្រជុំ ហើយថ្ងៃនេះទៅដល់ព្រលានយន្តហោះ, អាជ្ញាធរម៉ាឡេស៊ីរំសាយការប្រជុំនោះ» ។

សម្តេចតេជោបន្តថា៖«គ្រាន់តែឃើញថៃគេបោះឆ្នោតហើយឃើញបក្សមួយនោះឈ្នះ គេថាគេជិតបានចូលស្រុកខ្មែរហើយ ។ ចាំទៅអាពៅ ចាំទៅអ្ហែងកុំភូតគេពេកមើល! ថៃគេដឹងរឿងច្រើនណាស់ ថៃស្មានតែសុខៗគេឱ្យអ្នកឯងមកធ្វើអញ្ចឹងឬ? ។ហើយខ្មែរយ៉ាងម៉េចដែរ? ។គោលនយោបាយមិនជ្រាតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នាលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយច្បាស់ៗជាមួយខ្ញុំថាគឺមិនអនុញ្ញាតឲ្យមកចូលដីម៉ាឡេស៊ីទេ ។ ហើយខ្ញុំក៏បាននិយាយជា មួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែរថាបើសិនជា ឱ្យមកយើងរដ្ឋាភិបាលនិងរដ្ឋាភិបាលមើលមុខគ្នាមិនចំនោះទេ »។

សម្តេចតេជោបន្តថា គេបានប៉ុណ្ណឹងហើយគេអួតអួត មិនត្រឹមតែអួតថាខ្លួនបានមកជាន់ដីម៉ាឡេស៊ីទេ គេអួតថាគឺគេនឹងបានជាន់លើទឹកដីថៃទៀត។ចាំមើលៗតើវាអួត ដល់ណាទៀត ។

បើតាមការសរសេរនៅលើបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី៣១ខែឧសភានេះថាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាជនក្បត់ជាតិ៣ជំនាន់(សម រង្ស៊ី )ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច៕

Post navigation