Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែនៈ ចាប់ពីខែសីហា ទៅ កម្មការនី មានផ្ទៃពោះ នឹងទទួល ការឧបត្ថម្ភទ្វេដង ចាប់តាំងពីការពិនិត្យផ្ទៃពោះ

Views: 3

ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់ផ្ដើមពង្រីកវិសាល ភាព លើការអនុវត្តកិច្ចគាំពារ សម្រាប់ស្រ្តីមានផ្ទៃ ពោះ រហូតដល់កូន មានអាយុ២ ឆ្នាំ ចំពោះកម្មការិនី នៅតាមរោងចក្រ សហគ្រាស ទាំងអស់ នៅទូទាំងប្រទេស ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាគោ លនយោបាយចាស់ពង្រីកសកម្មភាពថ្មី។

សម្តេចបានមានប្រសាសន៍ថាៈ “ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខ កម្មការនី ដែលមានផ្ទៃពោះ នឹងទទួលការឧបត្ថម្ភទ្វេដង ចាប់តាំងពីការពិនិត្យផ្ទៃពោះ នៅ ពេលសម្រាល រហូតដល់កូនមានអាយុ ២ឆ្នាំ”។

សម្តេចតេជោ បានបញ្ជាក់ទៀតថាៈ ការដើរជួបកម្មករ នាពេលនេះ គឺដើម្បីមើល សុខទុក្ខរបស់កម្មករ តើបញ្ហាអ្វីបានដោះស្រាយ ហើយបញ្ហាអ្វី ដែលកំពុងកើតមាន ចំពោះកម្មករ ។

សម្តេចតេជោ បានបន្តថាៈ សម្តេចធ្វើដើម្បីផលប្រយោជន៍កម្មករ និងផលប្រយោជន៍ ប្រទេសជាតិ បើដើរគ្រាន់តែដើម្បីជិះសេះមើលផ្កានោះ សម្តេចមិនធ្វើទេ។

សម្តេចបានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រូប ភ្នំពេញ ចំនួន ១៩.០០០ នាក់ ៕ V / N

Post navigation