Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមពិធីបុណ្យខួប១០០ថ្ងៃឧទ្ទិសកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី លាង វួចឆេង ហ៊ុនណេង ,លោក ហ៊ុន សាន ឧបាសក ហ៊ុន ស៊ាងហេង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធីបុណ្យគម្រប់ខួប១០០ ថ្ងៃឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះទៅកាន់លោកខាងមុខ គម្រប់ ១០០ថ្ងៃ នៅថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីសាសនានេះត្រូវបានប្រារព្វធ្វើឡើងនៅរសៀល ថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង លេខ០០៩ ផ្លូវព្រះកេតុមាលា ភូមិ៧ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសាឆ្នាំ១៩៥០ត្រូវនឹងថ្ងៃអាទិត្យ១៥កើតខែចេត្រ ឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ ២៤៩៣នៅ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមក្នុងគ្រួសារកសិករដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ ។សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង១៨និង២៥នាទីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង ៕

Post navigation