Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ផ្តាំទៅបណ្ឌិត សេង សារី ថាកុំផ្តល់យោបល់ឱ្យគេមកងាប់ សូមប្រយ័ត្នប្រយែង

Views: 1

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រាប់ទៅ បណ្ឌិត សេង សារី ថាកុំផ្តល់យោបល់ឱ្យគេមកងាប់ សូមប្រយ័ត្នប្រយែង សូមផ្ដាំផ្ញើ កុំឲ្យវាឡប់ ព្រោះយូរទៅចង់ឡប់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ លោកបណ្ឌិត សេង សារី គឺជាអ្នកផ្តល់យោបល់ ឱ្យជនក្បត់ជាតិ ៣ ជំនាន់ ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយសារថៃ មានការផ្លាស់ប្តូរ រដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់លោកបណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ ៣ជំនាន់នោះ មកកម្ពុជាដោយខ្លួនឯងតែម្តងទៅ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ “ដូចជាបណ្ឌិត សេង សារី បាននិយាយថា សល់តែមួយទេ ឆ្លងចូលទឹកដីថៃ ចូលមកតែម្ដង។ បណ្ឌិត សេង សារី មកៗខ្លួនឯងហ្មងទៅ ជូនមកតែម្ដងមក ។ ជូនដំណើរអាក្បត់ជាតិ បីជំនាន់នោះ មកតែម្ដងទៅ ផ្តាំផ្ញើពីហ្នឹងទៅផង “។

សម្តេច បានបន្តថាៈ លោកបណ្ឌិត សេង សារី បានជូនយោប់បល់ “ដំណាក់កាលចុង ក្រោយមាននៅសល់តែរង្វង់ហ្នឹងទេ ដែលត្រូវចូលមកស្រុកខ្មែរតែម្ដង។ តាមរយៈដីថៃ ដោយសារថៃ មានការផ្លាស់ប្ដូររដ្ឋាភិបាល “។

សម្តេចតេជោ បានបញ្ជាក់ថាៈ “រដ្ឋាភិបាលប្រយុទ្ធ នៅដដែលទេ មិនទាន់ទៅណាទេ។ កុំមកធ្វើជោនោះ កុំឡប់ បើវិភាគតាមការផ្ដល់យោបល់ ឲ្យមនុស្សងាប់ទេ សុំប្រយ័ត្នប្រយែង សូមផ្ដាំផ្ញើកុំឲ្យវាឡប់ ព្រោះយូរទៅចង់ឡប់ “។

សម្ដេចតេជោ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពា នបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ៕ V / N

Post navigation