Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោផ្តល់ទស្សនៈ៥ចំណុចនៅក្នុងវេទិកាជាតិ«វិទ្យាសាស្ត្របច្ចេក វិទ្យានិងនិវានុវត្តន៍»លើកទី១

Views: 1

ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជាតិ«វិទ្យាសាស្ត្រ បច្ចេ កវិទ្យានិងនិវានុវត្តន៍»ដែលធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្របា នផ្តល់ទស្សនៈចំនួន៥ដើម្បីលើកកម្ពស់វិស័ យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ។

ទី១.រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្សទៅលើជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា ស្តេមតាមរយៈការលើកទឹកចិត្ដយុវជនជំនាន់ក្រោយឲ្យជ្រើសរើសមុខវិជ្ជាស្តេម ។ ការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលនៅគ្រប់កម្រិត,ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញនិងរក្សាបុគ្គលឆ្នើមការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍនិងការបង្កើតមូល និធិស្រាវជាតិជ្រាវសម្រាប់វិទ្យាសាស្ត្របច្ចេ កវិទ្យានិងនវានុវត្តន៍ ។

ទី២. ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេក វិទ្យានិងនវានុវត្តន៍និងក្រុមប្រឹក្សាជាតិវិទ្យា សាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវរៀបចំក្របខ័ណ្ឌគតិយុត្តជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិគោលនយោបាយផែនការយុទ្ធសាស្ត្រនិងផែនទីបង្ហាញផ្លូវតា មវិស័យអាទិភាពដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឲ្យឆ្លើយតបឲ្យបានពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានិងការប្រែប្រួលនៃនិន្នាការតំបន់និង សកល ។

ទី៣.រាជរដ្ឋាភិបាលជំរុញលើកទឹកចិត្តឲ្យបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន វិស័យអប់រំនិងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ប្រព័ន្ធ នវានុវត្តន៍នៅកម្ពុជា ។

ទី៤.ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្ដមសិក្សាបន្តបង្កើតមជ្ឈមណ្ឌលគាំ ទ្រធុរកិច្ចនិងធុរកិច្ចថ្មីសំដៅរួមចំណែកលើកកម្ពស់ សហគ្រិនភាពនិងរវាងធុរកិច្ចនៅកម្ពុជា ។

ទី៥.ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិនិងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូល ធនដល់សហគ្រិននិងធុរជនតាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជនិងការបង្កើតមូលនិធិទុនឯកជននិងមូលនិធិបណ្ដា ក់ទុនជាដើម ៕

Post navigation