Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោសម្រេចបញ្ចេញថវិកាសន្សំ ៣០ លានដុល្លារបន្ថែមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ

Views: 5

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០ លានដុល្លារអាម៉េរិកបន្ថែមទៀតដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិន ទាន់ផ្ទុះខណៈដែលថវិកាចំនួន ១៨ ៤៧៣ ៥៧០ លានដុល្លារអាមេរិកដែលចេញពីព្រះរាជអំណោយរបស់ព្រះករុណាមហាក្សត្រនិងសម្តេចម៉ែនិងសប្បុ រសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២២ នេះ។

សម្តេចបានបង្ហោះក្នុងផេកហ្វេសបុកនាល្ងាចថ្ងៃទី ១ ធ្នូថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថវិកាចំនួន 18, 473,570 ដុល្លារដែលចេញពីព្រះរាជ អំណោយរបស់ព្រះមហាក្សត្រនិងសម្តេ ចម៉ែនិងសប្បុរស ជនសម្រាប់ការដោះ មីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ ១ ធ្នូ ២០២២នេះ។

ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ពន្ធមុនីរត្ឋ័ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០ លានដុល្លារភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣ ។ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤ និង ២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំ ថវិកាប្រចាំឆ្នាំ ។ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីនការផ្តល់ដីដោយសុវត្តិភាពនិងដោ យស្នាមញញឹម។ខ្ញុំសូមអំពាវនាវសប្បុរស ជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់របួសនិងជាឆ្នាំប្រកប ដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ(១៩៧០- ២០២៥) ៕”

Post navigation