Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់មុខក្លែងតេឡេក្រាម ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ដាក់ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និង​ដាក់ឈ្មោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឆបោកឱ្យផ្ញើប្រាក់ ក្រោមរូបភាពកៀរគរប្រាក់យកទៅជួយគ្រួសារទ័ព។ការចាប់ខ្លួន បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក នៃកងយោធពល​ខេមរភូមិន្ទបានចេញសេចក្តីបដិសេធ លើគណនីតេឡេក្រាម មួយដាក់ឈ្មោះ Mao Sophan និងរូបថត ឯកឧត្តម ដែលបានផ្ញើសារ​ទៅអ្នកដទៃគៀរគរប្រាក់ និងបានស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។
ដូចគ្នានេះដែរនៅថ្ងៃទី២៩ ខែសីហាកន្លងទៅឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានប្រកាសឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ​ដែលបាន​បង្កើតតេឡេក្រាម ដោយដាក់រូបថត និងឈ្មោះ “គន់ គីម” ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕សរន

Post navigation