Cambodia

សង្គមស៊ីវិលសោកស្តាយចំពោះការយាយីតាមផ្លូវតុលាការលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានបង្ហាញការសោកស្តាយចំពោះការយាយីតាមផ្លូវតុលាការ ទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។

ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចលើកប្រកាសសាលដីកាជុំវិញបណ្តឹងសាលទុក្ខជំទាស់ទៅនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយនឹងត្រូវប្រកាសទៅថ្ងៃទី២៧ ខែតុលាខាងមុខ។

ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR នៅថ្ងៃទី២២ ខែតុលានេះ បានសម្តែងការខកចិត្តចំពោះការបន្តយាយីតាមផ្លូវតុលាការទៅលើលោក អួន ឈិន និងលោក យាង សុធារិន្ទ ដែលមិនទាន់ទទួលបានសេចក្តីសម្រេចជាក់លាក់ណាមួយនៅឡើយ ខណៈសំណុំរឿងរបស់ពួកគេប្រើពេលជិត៣ឆ្នាំទៅហើយ ពោលគឺចាប់តាំងពីពេលមានការចាប់ខ្លួនអ្នកទាំងពីរកាលពីថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពដដែលបន្តថា នៅថ្ងៃទី ២២ តុលានេះ តុលាការកំពូលបានបើកសវនាការមុនអង្គសេចក្តីលើបណ្តឹងសារទុក្ខរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីររូប ដែលមិនសុខចិត្តនឹងសាលដីកាចាត់របៀប ឬ ជាសាលដីកាបង្គាប់ឱ្យមានការស៊ើបអង្កេតបន្ថែមរបស់សាលាឧទ្ធរណ៍ជុំវិញបទចោទឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិតាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកត្រូវបញ្ជូនខ្លួនទៅដាក់ឃុំនៅពន្ធនាគារព្រៃសរ ក្រោមការចោទប្រកាន់ថា បានធ្វើ  ចារកម្មឬផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស។ ក្រោយមកពួកគេត្រូវបានតុលាការចោទប្រកាន់មួយករណីទៀតពីបទផលិត និងកាន់កាប់រូបភាពអាសអាភាស។

អតីតអ្នកសារព័ត៌មានដែលគាំទ្រជំនួយពីសហរដ្ឋអាមេរិកអ្នកទាំងពីររូប ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់តាំងពីខែសីហា ឆ្នាំ២០១៨មក។

កាលពីខែមករាឆ្នាំ ២០២០ សាលាឧទ្ធរណ៍ បានសម្រេចច្រានចោល បណ្តឹងឧទ្ធរណ៍របស់អ្នកទាំងពីរ ដែលប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីផ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដោយតម្រូវឱ្យបើកការស៊ើបអង្កេតបន្ថែមទៀត ជុំវិញសំណុំរឿងចោទប្រកាន់ថា បានធ្វើចារកម្មឲ្យរដ្ឋបរទេស និងបទផលិត និងកាន់កាប់រូបភាពអាសអាភាស។

រហូតដល់កាលពីខែកក្កដា ឆ្នាំ២០២០ បណ្ដឹងសារទុក្ខរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២រូបដែលប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជុំវិញបទចោទផលិតនិងកាន់កាប់រូបភាពអាសអាភាសនោះ ត្រូវបានតុលាការកំពូលសម្រេចច្រានចោល។

យ៉ាងណា CCHR មើលឃើញថាករណីសំណុំរឿងរបស់អតីតអ្នកបម្រើការងារឱ្យសារព័ត៌មានដែលគាំទ្រជំនួយដោយសហរដ្ឋអាមេរិកទាំងពីររូបនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈការបន្តនីតិវិធីខុសប្រក្រតី គឺជាការរារាំងដល់ដំណោះស្រាយក្នុងករណីរបស់ពួកគេ។

ជាមួយគ្នានេះ ទាំងលោកអួន ឈិន និងលោក សុធារិន្ទ អះអាងក្នុងបន្ទប់សវនាការ នៅចំពោះមុខអង្គជំនុំជម្រះនៃតុលាការកំពូលនៅថ្ងៃនេះ ថា ការសម្រេចស៊ើបអង្កេតឡើងវិញរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយមិនកំណត់ពេលវេលានោះ គឺបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Pirlo about 3:0 with Dynamo Kiev: I'm happy. Juve must always play to win
Giroud on possible departure from Chelsea: Let me enjoy the win, I scored 4 goals. Then let's see
CSKA's last home game in the Europa League. Finally win?
Casillas-Ronaldo: just 750 goals? You can do better 😏
PSG President on 3:1 with Manchester United: We are fighting for the Champions League and always show ourselves in important moments
Lazio pulled out a draw with Borussia thanks to a controversial penalty: Schulz crashed into Milinkovic-Savic, the Serb dived beautifully
Jose Mourinho: Tottenham are one of the most important horses in the Europa League, we are in the race