Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សង្ក្រាន្តស្វាយរៀង ឆ្នាំនេះ មានសុទ្ធតែប្រព័ន្ធបាញ់ទឹកទៀត

Views: 1

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ សង្ក្រាន្តស្វាយរៀង ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុង ពេលចូលឆ្នាំខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ ​នឹងកាន់តែសប្បាយ​និងប្លែកខ្លាំង ជាងឆ្នាំមុនៗទៀត​ពោលគឺ​បានអាប់ដេតថ្មី ដោយបំពាក់ប្រព័ន្ធបាញ់ទឹកទៀតផង នៅតំបន់ត្រជាក់ចិត្ត​ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្ត ។

នេះបើតាមការឲ្យដឹងពីសំណាក់លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាត ស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ នៅពេលលោក និងក្រុម ការងារ កំពុងតែមមាញឹក ក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង នៅខាងមុខសាលាខេត្តស្វាយរៀង។

លោកបានឲ្យដឹងទៀតថាៈ «តំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» បានបង្ហាញពី ការធ្វើតេស្តបាញ់ទឹកពីលើ ដែលបាចសាច​ជះ​ពេញផ្លូវតែម្តង ខុសពីបណ្តាឆ្នាំមុនៗ ដែលរៀបចំទុយោទឹក កាត់ទទឹងថ្នល់។

សូមបញ្ជាក់ថា នៅតំបន់ត្រជាក់ចិត្តនេះ ក្រុមការងាររៀបចំសង្ក្រាន្តស្វាយរៀង ក៏បានរៀបចំដាក់ពាង​រួចជាស្រេចផងដែរ។ សង្ក្រាន្តស្វាយរៀង​បានអាក់ខាន លេងកម្សាន្ត អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ ១៩ ។ កាលពីពេលកន្លងទៅ គឺអាជ្ញាធរ​បានរៀបចំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ស្រោច ទៅលើអ្នកចូលរួមឱ្យត្រជាក់កាយចិត្ត ព្រមទាំងមានការប្រគំតន្ត្រីសម័យ និងមាន លេងល្បែងប្រជាប្រិយ៍ នៅតាមទីវត្តអារាម ថែមទៀតផង៕ V / N

Post navigation