Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្នងការនគបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខជនសង្ស័យ៨នាក់នៅក្នុងករណីបង្កអសន្តិសុខផ្សេងៗក្នុងខេត្ត

Views: 5

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣នេះលោក ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌខេត្ត កំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា កម្លាំងសមត្ថកិច្ចបាននគបាលខេត្តបានធ្វើការបង្ហាញមុខក្រុមជនល្មើសចំនួន៨នាក់ដែលបានបង្កអសន្តិសុខនិងប្រព្រឹត្តបទល្មើស៣ករណីផ្សេងផ្សេងៗពីគ្នា គឺ១ ករណី ឃាតកម្មកាប់សម្លាប់មនុស្ស២ករណីនិង ឆក់កាបូបពេលយប់១ករណី។

លោកបានបន្តអោយដឹងទៀតថា ករណីទី១កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ដោយជនល្មើសមានគ្នាចំនួន១០នាក់បានប្រើប្រាស់កាំបិត៣ និងពូថៅ១ដេញ ស្ទាក់កាប់ជនរងគ្រោះ២នាក់ជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកពីមើលការប្រគុំតន្រ្តីបណ្តាលអោយស្លាប់ម្នាក់និងរងរបួសម្នាក់ នៅពេលដែលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។ ជនរងគ្រោះឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ អឹង សំអូន ហៅ សុខមាន បានរងរបួសធ្ងន់សម្រាក់នៅមន្ទីពេទ្យខេត្ត។

ក្រោយករណីនេះកើតឡើងនៅថ្ងៃទី២១ និង ២២ ខែមីនាឆ្នាំ២០២៣ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនល្មើសបាន៦នាក់ក្នុងចំណោមបក្សពួក១០នាក់ខណះដែលពួកគេបានសារភាពថា ការកាប់ប្រហារខាងលើនេះពុំមានគំនុំអ្វីឡើយ គឺកាប់សម្លាប់ដើម្បីជាការកាត់សាញទៅវិញ។

ករណីទី២កើតនៅម៉ោង១២ និង ៣០នាទីយប់ថ្ងៃទី២០ ខែមីនា ជាករណីឆក់កាបូបនារីឈ្មោះ ឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅចំណុចមុខខ្លោងទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។

ករណីនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់បានជនល្មើសម្នាក់ឈ្មោះ ធន ចាន់ឌឿន មានទីលំនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានដកហូតវត្ថុតាង ទូរស័ព្ទ១គ្រឿង និងលុយ១០ម៉ឺនរៀលហើយបានប្រគល់ជូននារីរងគ្រោះវិញផងដែរ។

ករណីទី៣គឺជាឃាតកម្មចាក់កាប់សម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទ២គ្រឿង បានកើតហេតុនៅវេលាម៉ោង៨ និង ៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ នុត សារឿន អាយុ៥២ឆ្នាំជាជន ពិការជើងត្រូវជនល្មើសចាក់ និងកាប់ចំនួន១៥កាំបិតស្លាប់នៅលើផ្ទះរបស់ខ្លួន។

ហើយករណីខាងលើនេះនគរបាលខេត្ត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋានបានចាប់ជនល្មើសមានឈ្មោះ វុន រិទ្ធ មានទីលំនៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២២ ខែមីនា នៅខេត្តកំពង់ស្ពឺ ដោយដកហូតបានម៉ូតូមួយគ្រឿង និងទូរស័ព្ទ២គ្រឿងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះដំបូងឡើយជនល្មើសត្រូវបានម្ដាយយកទៅផ្ញើឱ្យរៀនសូត្រជាមួយព្រះសង្ឃនៅភ្នំជំរាយ ខេត្តកំពង់ស្ពឺតែក្រោយមកគេបានចាកចេញពីវត្តលោកមកសុំព្រះសង្ឃនៅវត្តមួយ១ផ្សេងទៀតនៅក្នុងស្រុកសាមគ្គីមានជ័យ តែព្រះសង្ឃមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ លោកក៏មិនអនុញ្ញាតឱ្យស្នាក់នៅផងដែរ។ ពេលនោះជនសង្ស័យក៏បានហៅម៉ូតូឌុប១គ្រឿងជិះទៅផ្ទះ តែដោយសារជនរងគ្រោះពីការជើងផង ហើយពេលយប់ទៀតជនរងគ្រោះក៏បានឃាត់ជនល្មើសឱ្យសម្រាកនៅនឹងផ្ទះខ្លួនមួយយប់ ដោយរង់ចាំព្រឹកឡើងរូបគាត់នឹងជូនជនល្មើសជិះម៉ូតូទៅផ្ទះ ពេលនោះជនរងគ្រោះក៏បានរៀបចំម្ហូបអាហារឱ្យជនល្មើសហូប និងបានស្នាក់នៅផ្ទះរបស់ខ្លួនផងដែរ។

ក្រោយពីហូបបាយនិងស៊ីផឹកជាមួយគ្នាដោយមានចំនួន៣នាក់រួចមក លុះយប់ឡើងជនល្មើសក៏ធ្វើសកម្មភាពយកកាំបិតត្នោតចាក់កាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដែលកំពុងដេកលង់លក់លើផ្ទះចំនួន១៥កាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចហើយជនល្មើសក៏ប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទ២គ្រឿង រត់គេចខ្លួនាត់ទាំងយប់តែម្តង។

បច្ចុប្បន្ន ជនល្មើសទាំង៨នាក់ដែលបានប្រព្រឹត្តបទល្មើសទាំង៣ករណីផ្សេងគ្នាខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/R

Post navigation