Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រៀមជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់

Views: 8

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយផែនការ ដល់កងកម្លាំង ស្តីពីកាត្រៀមប្រារព្ធ ពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់ នៅចុងឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ -លោកវរសេនីយ៍ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកំណត់ការធ្វើពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានោះក៏មានការចែកអំណោយ និងពិសារបាយសាមគ្គីផងដែរ។ ពោលគឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ឆ្នាំនៃខួបកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា២ធ្នូ ២០២២និងទិវាជ័យជំនះ៧មករា២០២៣និងបុណ្យចូលឆ្នាំសាកល ឆ្នាំ២០២៣ ផងដែរ ៕

Post navigation