Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បដិសេធការចោទប្រកាន់លើ មន្ត្រីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

Views: 5

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បក​ស្រាយបំភ្លឺ​ និងបដិសេធទាក់ទងទៅនឹងបុរសម្នាក់ប្រើ​ប្រាស់សារធាតុ​ញៀន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់​មកលើ​មន្ត្រីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទាក់​ទងនឹងការយកលុយ ជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណី​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ជាការចុះផ្សាយព័ត៌មានមិនពិត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:២០នាទី កម្លាំងល្បាតនៃ​អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រទះឃើញឈ្មោះ សុខ កូប ជិះ​ម៉ូតូចេញពីចំណុចសំណង់មិនរៀបរយ ស្ថិតនៅភូមិផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ កម្លាំងល្បាតក៏បានហៅសួរនាំ ដោយ​សង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន ក៏បាននាំខ្លួន​មកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល វិជ្ជមានពិតប្រាកដមែន។

បន្ទាប់មកបងប្រុសរបស់ឈ្មោះ សុខ កូប មកធានាយកជនសង្ស័យ​ដើម្បីយកទៅព្យាបាលបន្សាបសារធាតុញៀន និងកែប្រែខ្លួននៅ​មណ្ឌលស្តានីតិសម្បទារ និងណែនាំអប់រំនៅផ្ទះបន្ថែមទៀត ទើប​សមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ សមត្ថកិច្ចមិនបាន​ធ្វើការជំរិតយកលុយពីជនដែលញៀនថ្នាំ ជាថ្នូរនឹងការដោះលែង​ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះទេ៕ srn / N

Post navigation