ចែករម្លែក

លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​អង​ញ្ជើ​ញ​ជា​វាគ្មិន សន្និសីទ​សារព័ត៌មាន អំពី វិធានការ ក្នុងការ​ទ្រទ្រង់​, ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​(រូបឯកសារ)

ដោយៈ​សុផល​/​ភ្នំពេញ​: គណៈកម្មាធិការ​គោ​លន​យោ​យ​បាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​ស​ន្និ សីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៨​ខែកក្កដា​សប្តាហ៍​ក្រោយ​ដើម្បី​ផ្សព្វផ្សាយ​និង​ពន្យល់​បន្ថែម​ដល់​សាធារណជន​ទូទៅ​បាន​ស្វែងយល់​កាន់តែច្បាស់ អំពី​អភិក្រម​, ក្របខ័ណ្ឌ​, ទស្សនាទាន និង​វិធានការ​ជាក់ស្តែង​ក្នុងការ​ទ្រទ្រង់​, ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​


​វិធានការ​និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​នេះ សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ​-​និយោជិត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ។​


​សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​នឹងមាន​វេទិកា​សំណួរ​-​ចម្លើយ ចំពោះ​ចម្ងល់ និង​សំណួរ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ​នេះដែរ​៕​សរន​