Cambodia

សញ្ញាបញ្ជាក់ថា Crush ​ចាត់​ទុក​យើង​ត្រឹម​ជាមិត្តភ័ក្ដិ

ស្នេហា​ជា​រឿង​មួយ​ដ៏​ស្រស់​ស្អាត​ បើ​សិន​អ្នក​ទាំងពីរ​មាន​ចិត្ត​លើ​គ្នា​ទៅវិញទៅមក។ ចុះ​បើ​សិន​មានតែ​ភាគី​ម្ខាង​ តើ​នឹង​ទៅ​ជា​យ៉ាងណា​វិញ?

នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ មនុស្ស​ដែល​យើង​បាន​ស្រលាញ់​ ចង់​ក្លាយ​មិត្តភ័ក្ដិ​ជាមួយ​យើង​ ច្រើន​ជាង​ស្នេហា។

១. ទៅ​ខាងក្រៅ​ទាល់​តែ​មាន​ក្រុម​មិត្តភ័ក្ដិ​ទៅ​ជាមួយ

នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​កំពុង​មាន​ចិត្ត​លើ​គ្នា​ ពួកគេ​តែង​ចង់​ចំណាយ​ពេល​ជួប​គ្នា​មិន​ខាន។ ប៉ុន្តែ​មនុស្ស​ម្នាក់​ដែល​ចាត់​ទុក​យើង​ត្រឹម​មិត្ត​​ ហើយ​ដឹង​ថា​យើង​មាន​អារម្មណ៍​ចំពោះ​គេទៀតនោះ​ គេ​នឹង​​ប្រើ​ក្រុម​មិត្តរបស់​ពួកគេ​​ជា​រនាំង​ ដើម្បី​ការពារ​ខ្លួន​គេ​ពី​យើង។

២. មិនមាន​ការ​ចែចង់​លេប​ខាយ​ភាសា​ស្នេហា

មនុស្ស​ពីរ​នាក់​បើ​មាន​ចិត្ត​លើ​គ្នា​ ប្រាកដ​ជា​មាន​ការ​ចែចង់​ដោយ​ធម្មជាតិ​របស់​ពួកគេ​មិន​ខាន។ បើ​មិន​មាន​យោបល់​ឬ​កាយវិការ​ណាមួយ​ដែល​អាច​ឱ្យ​យើង​បាន​ដឹង​ពី​ពួកគេ​ទេ​ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា ​ពួកគេ​ចង់​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​យើង។

៣. ពួកគេ​មិន​ផ្ញើ​សារ​ឬ​ទូរស័ព្ទ​មក​យើង​សោះ

យើង​អាច​កំពុង​តែ​​អង្គុយ​រង់ចាំ​ទូរស័ព្ទ​ ​ឬ​ការ​ផ្ញើ​សារ​មក​ពី​ភាគី​ម្ខាងទៀត។ ប៉ុន្តែ​បែរ​ជា​ស្ងាត់​សូន្យ​គ្មាន​សូម្បី​សំឡេង​លោត​លើ​អេក្រង់ ឬ​ក៏​យើង​បាន​សរសេរ​ស្ទេតធឺ​ដ៏​វែង​អន្លាយ​ចាក់​ដោត​ចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ក៏​មិន​ឃើញ​គេ​ចូល​មក​ខមិន​តប​ឡើយ។

និយាយ​រួម​ គេ​មិន​ដែល​ផ្ញើ​សារ​ឬ​ទូរស័ព្ទ​មក​យើង​សោះ​ បើ​មាន​សន្ទនា​គឺ​មាន​តែ​មួយ​គត់​ ដែល​ទាក់ទង​នឹង​រឿង​អ្វី​ផ្សេង​ទៅ​វិញ។ បើ​មាន​ចិត្ត​លើ​គេ​ស្រាលៗ​ ដក​ខ្លួន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ បើ​មិន​ទាន់​លង់​ជ្រៅ​ទេ។

៤. គេតែងតែ​នៅ​ឆ្ងាយ​ពី​យើង​គ្រប់​ពេល

នៅ​ពេល​ដែល​យើង​ដើរលេង​តាម​ខេត្ត​ឆ្ងាយៗ​ជាមួយ​មិត្តភ័ក្ដិ​ មនុស្ស​ដែល​យើង​លួច​ស្រលាញ់​មិនបាន​នៅ​ជិត​យើង ​តែ​គេ​តែងតែ​ជៀស​ឆ្ងាយ​ពី​យើង​គ្រប់​ពេល។ ​ មនុស្ស​ពីរ​​នាក់​បើ​ចូលចិត្ត​គ្នា​ពួកគេ​តែងតែ​ចង់​នៅ​ក្បែរ​គ្នា​ជានិច្ច។

រៀន​សម្គាល់​ភាសា​រាងកាយ​របស់​គេ​នៅ​ក្នុង​ក្រុម។ តើ​ពួកគេ​ហាក់​ដូច​ជា​ចូល​ក្នុង​ការ​សន្ទនា​របស់​យើង ​ឬ​គ្រាន់តែ​ចាត់​ទុក​យើង​ដូច​អ្នកដទៃ​ដែរ​ឬទេ?

៥. គេ​មិន​មាន​ប្រតិកម្ម​ចំពោះ​ចំណាប់​អារម្មណ៍​របស់​យើង

តើ​ពួកគេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ចំណាប់​អារម្មណ៍​របស់​យើង? ​បើ​គេ​មិន​អើពើ​នឹង​អ្វី​ដែល​យើង​បាន​និយាយ​ឬ​ចែចង់​ត្រឡប់​មក​វិញ​ នោះ​ជា​សញ្ញា​មួយ​ដែល​យើង​គួរ​ដក​ថយ​ប្រញាប់។

កុំ​ខ្ជះខ្ជាយ​ពេល​វេលា​ឬ​កម្លាំង​របស់​យើង​ ទៅ​លើ​នរណា​ម្នាក់​ដែល​មិន​ចង់​នៅ​ជាមួយ​យើង ​ឬ​មិន​មាន​អារម្មណ៍​សូម្បី​តែ​បន្តិច​សោះ។

៦. និយាយ​ពី​ស្នេហា​ផ្សេង​ទៀត​នៅ​ចំពោះ​មុខ​យើង

ជា​រឿង​មួយ​​ឈឺចាប់​បំផុត​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ចំពោះ​នរណា​ម្នាក់​ ហើយ​គេ​វិញ​បែរជា​និយាយ​ជាមួយ​យើង ​ពី​មនុស្ស​ដែល​គេ​ចាប់​អារម្មណ៍​ទៅវិញ។

ភាគច្រើន​នៅ​ពេល​ដែល​នរណា​ម្នាក់​និយាយ​ពី​ចំណាប់​អារម្មណ៍​ស្នេហា​ដទៃ​ទៀត​ជាមួយ​យើង​ គឺ​ដោយសារ​តែ​ពួកគេ​មិន​ចង់​ណាត់​ជួប​ ឬ​គ្មាន​អារម្មណ៍​ស្រលាញ់​យើង​បន្តិច​ណា​ឡើយ។

គេ​គ្រាន់តែ​ចង់​ធ្វើ​ជា​មិត្ត​ ហើយ​មិន​ចង់​ធ្វើបាប​ផ្លូវចិត្ត​យើង៕

ចុចអាន៖ អាថ៌កំបាំងដែល ស្ត្រីឆ្លាតវៃច្រើនតែនៅលីវយូរ

ចុចអាន៖តើ​បុរស​មាន​ប្រតិកម្ម​ដូចម្តេច ​នៅ​ពេល​ពួកគេ​ទាក់ទង​ជាមួយ​ស្ត្រី​ឆ្លាត​ជាង​ខ្លួន?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖powerofpositivity

Football news:

Hummels 0:2 in Augsburg: Borussia played well in many aspects, but did not create enough chances
Schalke have not won the Bundesliga in 18 consecutive rounds. The total score of the first two games of the season is 1:11
Real won with the help of VAR and decommissioned forwards. Jovic earned a penalty, mayoral a penalty
Robles on refereeing the match with Real Madrid and VAR: dubious episodes are always Interpreted in favor of top clubs
Conte on 4:3 with Fiorentina: impressed with Inter's attack. We didn't have enough balance, we paid for it
Zidane about 3:2 with Betis: real can get better and will. A difficult game, but we believed in winning until the end
Dest said goodbye to the Ajax players and will fly to Barcelona today (Gerard Romero)