Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្បុរសជន គ្រូនិងអតីតសិស្ស ចូលវិភាគទាន ជួសជុលដំបូលអគារសិក្សា និងដាំដើមពង្រដ៏ចំណាស់ នៅវិទ្យាល័យថ្មពួក

Views: 1

ដោយៈ .ជ័យ / បន្ទាយមានជ័យៈ គណៈគ្រប់គ្រងវិទ្យាល័យថ្មពួក លោកគ្រូអ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យថ្មពួក ឃុំគំរូ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរ គុណចំពោះសប្បុរសជនជិតឆ្ងាយ ដែលជាបន្តបន្ទាប់ បានផ្តល់វិភាគទានជាថវិកា និងសម្ភារ: សម្រាប់ជួសជុលដំបូលអគារសិក្សាមួយ នៃសាលាវិទ្យាល័យនេះ ដែលបានរងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ កាលពីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កន្លងមក នេះបើតាមលោក រឿង វុទ្ធិន នាយកវិទ្យាល័យថ្មពួក បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

លោក រឿង វុទ្ធិន បានបន្តថាៈ ទោះបីជាការខូចខាត បានកើតឡើងមួយរយៈក៏ដោយ ហើយការជួសជុល ក៏បានរួចរាល់ ក៏សាលានៅតែអំពាវនាវដល់សប្បុរសជន ដែលមានសមាសភាព ជាអាជីវករ សេវាករ មន្ត្រី គ្រូបង្រៀន អតីតគ្រូ អតីតសិស្ស និងអ្នកមានចិត្តជ្រះថ្លា ដើម្បីជួយជាថវិកា ឬសម្ភារ ដើម្បីជួសជុលដំបូលអគារ  ការដាំដើមពង្រដ៏ចំណាស់ ជានិមិត្តរូបសាលា ក៏ដូចជា រំលែកទៅដាំដើមឈើ ដើមផ្កា ក្នុងសាលា

ប្រភពផ្សេង បានឱ្យដឹងថាៈ នោះមកពីជំនួយសប្បុរសជន កន្លងមក ក៏នៅមិនទាន់គ្រប់ គ្រាន់ សម្រាប់ថ្លៃជួសជុល។ ហេតុនេះ ពេលបានទទួលជំនួយបន្ត សាលា នឹងចាត់ចែង បង្វែរទូទាត់សង លើថ្លៃជំពាក់ចាស់

សូមរំលឹកថា អនុវិទ្យាល័យ (សម្តេចឪ) ថ្មពួក បានបង្កើតឡើង នៅឆ្នាំ១៩៦៥  ដែលមានអគារបេតុង ប្រក់ក្បឿងក្បាច់ ១ខ្នង ស្មើនឹងបន្ទប់។ តែក្រោយមក និងបច្ចុប្បន្ន វិទ្យាល័យដែលចាស់ជាងគេទី៣ ក្នុងខេត្តបន្ទាយមានជ័យ (១៩៩២) មូយនេះ ទទួលបានការជួយកសាង អគារពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា , អគារអំណោយគណបក្សប្រជាជនកម្ពុជា, អគារអំណោយសម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ សប្បុរសផ្សេងទៀត៕/V-PC

Post navigation